ព័ត៌មានអន្ដរជាតិ
មកដឹងប្រទេសផ្ដល់ជំនួយឲ្យ ប៉ាគីស្ថាន ដែលកំពុងលិចលង់ដោយទឹកជំនន់
ប្រទេសប៉ាគីស្ថានដែលកំពុងរងការវាយប្រហារដោយភ្លៀងមូសុងមិនធ្លាប់មានពីមុនមកបានទទួលជំនួយមនុស្សធម៌ជាច្រើនពីអង្គការសហប្រជាជាតិ (UN), ប្រទេសតួកគី, អារ៉ាប់រួម, ចិន, កាណាដា និងអាស៊ែបៃហ្សង់ ខណៈចក្រភពអង់គ្លេសបានសន្យាផ្ដល់ជំនួយប្រហែល ១.៧៦ លានដុល្លារ ។

រដ្ឋាភិបាលចិនបានសម្រេចផ្ដល់ជំនួយមនុស្សធម៌ប្រហែល ១៤.៥ លានដុល្លារដល់ប៉ាគីស្ថាន ខណៈ UN ក៏ត្រៀមផ្ដល់ ១៦០ លានដុល្លារដើម្បីជួយប្រទេសដែលកំពុងរងគ្រោះដោយជំនន់មួយនេះផងដែរ ។ ចំណែកប្រទេសកាណាដាបានផ្ដល់ជំនួយ ៥ លានដុល្លារ និង ២ លានដុល្លារពីសំណាក់ប្រទេសអាស៊ែបៃហ្សង់ ។
ទន្ទឹមនោះ កងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះយោធាដឹកទំនិញសង្គ្រោះចំនួន ៧ គ្រឿងមកពីប្រទេសតួកគីបានមកដល់ទីក្រុង Karachi ខណៈ ៣ គ្រឿងទៀតដែលមកពីអារ៉ាប់រួមក៏បានមកដល់មូលដ្ឋានទ័ពអាកាស Noorkhan Rawalpindi ផងដែរ ។ ចំណែកយន្តហោះ ២ គ្រឿងមកពីប្រទេសចិននឹងទៅដល់ទីក្រុង Karachi ជាមួយនឹងតង់ចំនួន ៣,០០០” ។

ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយភ្លៀងមូសុងមិនធ្លាប់មានពីមុនមក ដែលបានសម្លាប់មនុស្សជាង ១,១៣០ នាក់ និងជាង ១,៦៣៤ នាក់ផ្សេងទៀតបានរងរបួសដោយសារភ្លៀងធ្លាក់ និងឧប្បត្តិហេតុដែលទាក់ទងនឹងទឹកជំនន់ ។
បន្ថែមពីនេះផ្លូវជាង ៣,៤៧១ គីឡូម៉ែត្រ, ស្ពានចំនួន ១៦២, ហាងចំនួន ១៧០ និងផ្ទះចំនួន ១,០៥១,៥៧០ ខ្នងរងការខូចខាតទាំងស្រុង ខណៈសត្វពាហនៈចំនួន ៧៣៥,៣៧៥ ក្បាលបានងាប់នៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ហេតុអ្វីបានជាប្រទេស ប៉ាគីស្ថាន ជួបគ្រោះទឹកជំនន់ ធ្ងន់ធ្ងរបែបនេះ?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ