ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកច្បាប់របស់លោក ប្រាយុទ្ធ កំពុងធ្វើសេចក្តីថ្លែងការណ៍ ឆ្លើយតបការព្យួរតំណែង
ក្រុមទីប្រឹក្សាច្បាប់របស់លោក ប្រាយុទ្ធ ចាន់អូចា កំពុងធ្វើការលើសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងបញ្ជារបស់តុលាការធម្មនុញ្ញ ដែលព្យួរគាត់ ពីតួនាទីជានាយករដ្ឋមន្ត្រី។

ទីប្រឹក្សាមួយរូប គឺលោកឧត្តមសេនីយទោ Veera Rojanavas បាននិយាយថា ចាប់តាំងលោកប្រាយុទ្ធ ត្រូវបានព្យួតំណែងកាលពីថ្ងៃទី២៤ខែសីហាមក តុលាការបានទុកពេល១៥ថ្ងៃ ឲ្យលោក ប្រាយុទ្ធ ធ្វើការឆ្លើយតបជាផ្លូវការ។
លោក Veera និយាយថា សេចក្តីថ្លែងការណ៍នេះ ត្រូវបានគេរំពឹងថា នឹងធ្វើរួចរាល់នៅសប្តាហ៍នេះ បន្ទាប់ពីនោះ វានឹងត្រូវបញ្ជូនទៅតុលាការ។

លោកក៏បានកត់សម្គាល់ផងដែរថា លោក ប្រាយុទ្ធ មិនបានផ្តល់ការណែនាំពិសេសណាមួយលើបញ្ហានេះទេ ដោយគ្រាន់តែប្រាប់ទីប្រឹក្សារបស់លោក ឲ្យអនុវត្តតាមនីតិវិធីច្បាប់ទាំងអស់ដោយយកចិត្តទុកដាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី២៤ខែសីហា តុលាការបានបោះឆ្នោត ៥ ទល់ ៤ ដើម្បីព្យួរតំណែងលោក ប្រាយុទ្ធ រហូតដល់តុលាការ ចេញសេចក្តីសម្រេចលើការកំណត់អាណត្តិរបស់លោក។ ទោះបីជាយ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ នៅតែរក្សាតួនាទី និងភារកិច្ចជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
ការព្យួរតំណែងរបស់លោក ប្រាយុទ្ធ ត្រូវបានគេរំពឹងថានឹងមានរយៈពេលប្រហែលមួយខែ ខណៈតុលាការកំពុងពិចារណាលើសាលក្រមចុងក្រោយរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ លោក ប្រាយុទ្ធ បញ្ជាក់ថា នឹងនៅតែបន្តធ្វើជារដ្ឋមន្ត្រីការពារជាតិ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត