ព័ត៌មានអន្ដរជាតិ
តើខេត្តណាខ្លះក្នុងប្រទេស ឡាវ កំពុងរងគ្រោះពីទឹកជំនន់?
ខេត្តនានាទូទាំងប្រទេសឡាវ ជាពិសេសខេត្តភាគខាងជើងបានទទួលរងនូវទឹកជំនន់ ដោយសារតែព្យុះត្រូពិចបន្តនាំមកនូវភ្លៀងធ្លាក់ខ្លាំង ហើយក្នុងនោះខេត្តចំនួន ៥ ដូចជា ខេត្ត Houaphanh, ខេត្ត Bokeo, ខេត្ត Luang Prabang, ខេត្ត Oudomxay និងខេត្ត Phongsaly សុទ្ធតែរងការប៉ះពាល់ខ្លាំងក្លា ។

ខេត្ត Houaphanh
ផ្ទះ សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅស្រុក Xiangkho ខេត្ត Houaphanh ត្រូវបានជន់លិចដោយទឹកជំនន់ ខណៈការបាក់ដីបានបំផ្លាញផ្ទះសម្បែង និងផ្លូវថ្នល់ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែសីហា ។ ក្រោយមកអាជ្ញាធរស្រុកក៏បានពិនិត្យមើលការខូចខាត និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋផងដែរ ។

ខេត្ត Bokeo
យោងតាមមន្ទីរការងារ និងសុខុមាលភាពសង្គមខេត្ត Bokeo បានឲ្យដឹងថា ភូមិចំនួន ១៣ ក្នុងស្រុក Meung បានរងគ្រោះដោយទឹកជំនន់ បាក់ដី បាក់ផ្លូវ និងបង្គោលភ្លើង ខណៈភូមិខ្លះបានដាច់ចរន្តអគ្គិសនី ។
ខេត្ត Luang Prabang
ទឹកជំនន់បានជន់លិចផ្ទះ ផ្លូវថ្នល់ និងស្ពានតភ្ជាប់ភូមិនានាក្នុងស្រុក Nam Bak ខេត្ត Luang Prabang ហើយទឹកជំនន់ក៏បានបំផ្លាញផ្ទៃដីកសិកម្មភាគច្រើនរបស់អ្នកស្រុកផងដែរ ។

ខេត្ត Oudomxay
លោក Bounkhong Lachiamphone អភិបាលនៃគណៈអភិបាលខេត្ត Oudomxay បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្តាស្រុកមួយចំនួននៃខេត្ត នៅថ្ងៃទី២៦ ខែសីហា ហើយបានរកឃើញថា ផ្លូវ និងប្រព័ន្ធអគ្គិសនីមួយចំនួនបានដាច់សេវាទាំងស្រុង ជាពិសេសប៉ះពាល់ដល់រលកសញ្ញាទូរស័ព្ទជាដើម ។

អភិបាលខេត្តបញ្ជាក់ថា ជំនួយជាបន្ទាន់នឹងត្រូវផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ក្នុងទម្រង់ជាអាហារ និងទីជម្រក ។
ខេត្ត Phongsaly
អាជ្ញាធរខេត្តបានចុះវាស់វែងការខូចខាតដោយសារទឹកជំនន់ ហើយបានប៉ាន់ប្រមាណថា ការខូចខាតមានចំនួនជាង ៥ ពាន់លានគីប (៣២៥ ពាន់ដុល្លារ) នៅក្នុងភូមិចំនួន ៤ ដែលមានប្រជាពលរដ្ឋចំនួន ៩៧ គ្រួសារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ មកដឹងប្រទេសផ្ដល់ជំនួយឲ្យ ប៉ាគីស្ថាន ដែលកំពុងលិចលង់ដោយទឹកជំនន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ