Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក នៅតែប្ដេជ្ញាចិត្តចំពោះគោលនយោបាយ “ចិនតែមួយ” ក្រោយតៃវ៉ាន់ បាញ់ព្រមានដ្រូនរបស់ ចិន

បានផុស

នៅ

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ បន្ទាប់ពីតៃវ៉ាន់បានបាញ់ព្រមានដាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ចិន ដែលសម្រុកចូលទៅជិតកោះមួយគ្រប់គ្រងដោយតៃវ៉ាន់ ។

លោកស្រី Karine Jean-Pierre
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលត្រូវបានសួរអំពីការបាញ់ប្រហាររបស់តៃវ៉ាន់ទៅកាន់យន្តហោះគ្មានមនុស្សបើករបស់ចិន លោកស្រី Jean-Pierre បានប្រាប់សន្និសីទសារព័ត៌មានមួយថា “គោលនយោបាយរបស់យើងចំពោះតៃវ៉ាន់នៅតែមិនផ្លាស់ប្ដូរ ហើយវាមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ” ។

លោកស្រីបាននិយាយទៀតថា “យើងនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ ។ ហើយអនុលោមតាមគោលនយោបាយនោះ យើងនឹងបន្តហោះហើរ បន្តធ្វើដំណើរ និងប្រតិបត្តិការទៅកាន់កន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាតឲ្យយើងធ្វើ ជាពិសេសស្របតាមការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ ហើយ​វា​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ផងដែរ” ។

ចំណែកក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា នេះជាលើកទីមួយហើយដែលការបាញ់ព្រមានដាក់យន្តហោះដ្រូនរបស់ចិនពីសំណាក់កោះតៃវ៉ាន់ត្រូវបានអនុវត្តនៅក្នុងឧប្បត្តិហេតុបែបនេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងតៃវ៉ាន់ ។

ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់កាន់តែឡើងកម្ដៅ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនាកោះនេះកាលពីដើមខែសីហា ខណៈប្រទេសចិនក៏បានថ្កោលទោសការធ្វើដំណើរនេះផងដែរ ដោយចាត់ទុកថាជាកាយវិការនៃការគាំទ្រដល់ការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក គណៈប្រតិភូជាន់ខ្ពស់អាមេរិកផ្សេងទៀតនៅតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ដដែល ។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីអធិបតេយ្យភាពរបស់ខ្លួន ហើយប្រឆាំងនឹងទំនាក់ទំនងផ្លូវការណាមួយរវាងកោះនេះ និងប្រទេសដទៃទៀត ។ ទោះយ៉ាងណា សហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងយ៉ាងសកម្មជាមួយតៃវ៉ាន់ ហើយកំពុងលក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារទៅឲ្យកោះនេះថែមទៀតផង ។

រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយម្តងហើយម្តងទៀតថា គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-អាមេរិក ហើយការបំពានដោយក្រុងវ៉ាស៊ីនតោននៃកាតព្វកិច្ចរបស់ខ្លួនបាននឹងកំពុងធ្វើឲ្យខូចដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តៃវ៉ាន់ បាញ់គ្រាប់ពិតព្រមានដ្រូន ចិន បន្ទាប់ពីលោកស្រី Tsai បញ្ជាឲ្យកងទ័ព ចាត់វិធានការតបតខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម