Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី អ៊ីរ៉ាក់ ឲ្យរៀបចំការបោះឆ្នោតសភាជាបន្ទាន់ ទើបអាចរកផ្លូវ​ចេញពីវិបត្តិនយោបាយ

បានផុស

នៅ

ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា ការរៀបចំការបោះឆ្នោតបន្ទាន់របស់សភា នឹងក្លាយជាផ្លូវត្រួសត្រាយចេញពីវិបត្តិនយោបាយនៅក្នុងប្រទេសអ៊ីរ៉ាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតីបានបន្ថែមថា អ៊ីរ៉ាក់ត្រូវការកំណែទម្រង់សំខាន់ៗដើម្បីដោះស្រាយភាពទន់ខ្សោយនៅក្នុងប្រព័ន្ធអភិបាលកិច្ច រួមទាំងការបង្កើតកិច្ចសន្ទនារវាងរដ្ឋាភិបាលសហព័ន្ធ និងអាជ្ញាធរនៃតំបន់ស្វយ័ត Kurdistan របស់អ៊ីរ៉ាក់ ។

ការថ្លែងរបស់លោកប្រធានាធិបតីកើតឡើង ក្រោយមានការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងទីក្រុងបាកដាដ និងខេត្តផ្សេងទៀតរបស់អ៊ីរ៉ាក់កាលពីថ្ងៃចន្ទ បន្ទាប់ពីបុព្វជិត Shia ដ៏មានឥទ្ធិពលគឺលោក Muqtada al-Sadr បានប្រកាសនឹងដកខ្លួនចេញពីជីវិតនយោបាយ និងបិទការិយាល័យនយោបាយរបស់លោកទាំងអស់នៅទូទាំងប្រទេស ដោយសារតែភាពអសមត្ថភាពក្នុងការដោះស្រាយជម្លោះនយោបាយជាមួយរដ្ឋាភិបាល ។

យោងតាមទិន្នន័យចុងក្រោយរបស់វេជ្ជបណ្ឌិតអ៊ីរ៉ាក់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងអំឡុងពេលការប៉ះទង្គិចគ្នាបានកើនឡើងដល់ ៣០ នាក់ ខណៈមនុស្សជាង ៧០០ នាក់បានរងរបួស ក្នុងនោះមានបុគ្គលិកសន្តិសុខចំនួន ១១០ នាក់ផងដែរ ។

ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ ស្ថានការណ៍នៅទីក្រុងបាកដាដ បានចាប់ផ្តើមវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីសុន្ទរកថារបស់លោក Al-Sadr បានអំពាវនាវឲ្យអ្នកគាំទ្ររបស់គាត់ចាកចេញពី “តំបន់បៃតង” នៅកណ្តាលទីក្រុងបាកដាដ ហើយបញ្ឈប់ការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធជាមួយកងកម្លាំងសន្តិសុខ និងកងជីវពលស៊ីអ៊ីតដែលបានចូលរួមជាមួយពួកគេ ។

អ៊ីរ៉ាក់បាននឹងកំពុងប្រឈមមុខការជាប់គាំងនផ្នែកយោបាយ ចាប់តាំងពីការបោះឆ្នោតសភាក្នុងខែតុលា ឆ្នាំ ២០២១ ។ ប្លុកនយោបាយរបស់លោក Al-Sadr បានឈ្នះការបោះឆ្នោត ប៉ុន្តែបានធ្លាក់ទៅក្រុមប្រឆាំងវិញនៅក្នុងខែឧសភា ហើយបានចុះចេញពីតំណែងនៅក្នុងខែមិថុនា បន្ទាប់ពីការបរាជ័យជាច្រើនលើកដើម្បីបង្កើតរដ្ឋាភិបាលមួយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ីរ៉ាក់ ផ្ទុះបាតុកម្មហិង្សា កំពុងជ្រួលច្របល់ពេញប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម