ព័ត៌មានអន្ដរជាតិ
លោក Biden ថ្កោលទោសការគំរាមប្រើអំពើហិង្សាលើ FBI រឿងឆែកឆេរផ្ទះ Trump (មានវីដេអូ)
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្កោលទោសការគំរាមប្រើហិង្សាប្រឆាំងនឹងភ្នាក់ងារ FBI ដែលបានឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតី Donald Trump ហើយលោកក៏បានអំពាវនាវឲ្យផ្តល់មូលនិធិបន្ថែមទៀតដល់ប៉ូលិស ក៏ដូចជាការហាមឃាត់អាវុធវាយប្រហារនៅក្នុងរដ្ឋ Pennsylvania ផងដែរ ។

លោក Biden បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះមនុស្សដែលបានជេរប្រមាថមន្ត្រីអនុវត្តច្បាប់សហព័ន្ធពាក់ព័ន្ធនឹងការឆែកឆេរដែលមិនធ្លាប់មានពីមុនមកលើផ្ទះរបស់អតីតប្រធានាធិបតីក្នុងរដ្ឋ Florida កាលពីថ្ងៃទី ៨ ខែសីហា ។
លោក Biden បាននិយាយថា “វាជាការឈឺចាប់ខ្លាំងណាស់ ក្រោយឃើញការវាយប្រហារថ្មីលើ FBI ជាពិសេសការគំរាមកំហែងដល់អាយុជីវិតរបស់ភ្នាក់ងារអនុវត្តច្បាប់ និងក្រុមគ្រួសាររបស់ពួកគេសម្រាប់ការអនុវត្តន៍ច្បាប់ និងការងាររបស់ពួកគេ” ។

លោក Biden បញ្ជាក់ថា “ខ្ញុំចង់និយាយឲ្យច្បាស់នូវអ្វីដែលខ្ញុំអាចធ្វើបាន នៅក្នុងប្រទេសនេះ គ្មានកន្លែងណាដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកអនុវត្តច្បាប់នោះទេ ។ ខ្ញុំប្រឆាំង និងថ្កោលទោសការការគំរាមប្រើអំពើហិង្សាលើប៉ូលិស និងសូមការពារ FBI” ។
គួររំឭកថា កាលពីដើមខែនេះ FBI និងក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកបានព្រមានពីការកើនឡើងនៃការគំរាមកំហែង បន្ទាប់ពីប្រតិបត្តិការឆែកឆេរអចលនទ្រព្យ Mar-a-Lago របស់លោក Trump ក្រោយភ្នាក់ងារបានរកឃើញសំណុំឯកសារសម្ងាត់ចំនួន ១១ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yahoo
ចុចអាន ៖ អាមេរិក នៅតែប្ដេជ្ញាចិត្តចំពោះគោលនយោបាយ “ចិនតែមួយ” ក្រោយតៃវ៉ាន់ បាញ់ព្រមានដ្រូនរបស់ ចិន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?