ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា ទីក្រុងបាងកក ប្រឈមគ្រោះទឹកជំនន់ដ៏ធំដូចកាល ១០ ឆ្នាំមុន
អ្នកជំនាញការឡើងកម្ដៅផែនដីបានព្រមាននៅថ្ងៃពុធនេះថា ទីក្រុងបាងកកអាចប្រឈមមុខនឹងទឹកជំនន់ដ៏ធំស្រដៀងហេតុការណ៍ដែលបានកើតឡើងក្នុងឆ្នាំ ២០១១ ដោយសារតែមានភ្លៀងធ្លាក់កម្រិត ១,២០០ មីលីម៉ែត្រ ឬគេហៅថា “ភ្លៀងកម្រិត ១០០ ឆ្នាំ” ។

ទន្ទឹមនោះលោកបណ្ឌិត Seri Suprathit នាយកមជ្ឈមណ្ឌលការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនៃសាកលវិទ្យាល័យ Rangsit ក៏បានជំរុញឲ្យរដ្ឋាភិបាលថៃចាប់ផ្តើមរៀបចំសេណារីយ៉ោពីឥឡូវនេះផងដែរ បើមិនដូច្នោះទេ ទឹកសមុទ្រនឹងហក់មកលិចរដ្ឋធានីបាងកកក្នុងរយៈពេលត្រឹមតែ ២០ ឆ្នាំ ។
លោក Seri បាននិយាយថា ទីក្រុងបាងកកអាចនឹងទទួលរងនូវជំនន់ទឹកភ្លៀង ១,២០០ មីលីម៉ែត្រ ក្នុងអំឡុងខែកញ្ញា ខែតុលា និងខែវិច្ឆិកា ហើយប្រទេសថៃអាចត្រូវបានវាយប្រហារដោយព្យុះចំនួន ២៣ នៅឆ្នាំនេះ ពោលព្យុះចំនួន ៨ បានបោកបក់មក និង ១៥ ទៀតនឹងមកតាមក្រោយ ។

លោក Seri បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងបំផុតនឹងស្រដៀងទៅនឹងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងសេអ៊ូលនាពេលថ្មីៗនេះ ដែលបណ្តាលឲ្យមានទឹកជំនន់ដ៏ធំនៅទីនោះ ខណៈស្ថានភាពបែបនេះនៅក្រុងសេអ៊ូលត្រូវបានគេដាក់ឈ្មោះថា “ភ្លៀងកម្រិត ៨០ ឆ្នាំ” ។
ជាចុងក្រោយលោក Seri បញ្ជាក់ថា “ក្នុងឆ្នាំ ២០១១ ទឹកបានជន់លិចយ៉ាងលឿនពីទន្លេខាងលើ និងទឹកដែលបញ្ចេញពីទំនប់ ។ ប៉ុន្តែនៅឆ្នាំនេះ ទឹកជំនន់នឹងបណ្តាលមកពីភ្លៀងធ្លាក់ ដោយសារតែព្យុះនឹងរំកិលចុះមកតំបន់កណ្តាល ធ្វើឲ្យស្រែទាំងអស់ត្រូវជន់លិច និងហូរហៀរមកតំបន់សេដ្ឋកិច្ចក្នុងទីក្រុងបាងកកតែម្ដង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ លោក ប្រាយុទ្ធ បង្ហាញខ្លួនលើកដំបូង ក្រោយព្យួរតំណែង និងមិននិយាយមួយម៉ាត់ទៅកាន់អ្នកសារព័ត៌មាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?