ព័ត៌មានអន្ដរជាតិ
UN ចោទថា ចិន អាចប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅ ស៊ីនជាំង
យោងតាមរបាយការណ៍ដែលពន្យារពេលជាយូរមកហើយ របស់ក្រុមឃ្លាំមើលសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបានឲ្យដឹងថា ការរំលោភសិទ្ធិមនុស្សរបស់ចិននៅតំបន់ ស៊ីនជាំង អាចបង្កទៅជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

របាយការណ៍ ដែលបានរៀបចំអស់រយៈពេល៣ឆ្នាំនេះ គឺជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសពេញមួយអាណត្តិរបស់ឧត្តមស្នងការសិទ្ធិមនុស្ស UN លោកស្រី Michelle Bachelet ខណៈសម្ពាធអន្តរជាតិ បានបង្កើនឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ លើការរំលោភបំពានជនជាតិភាគតិចនៅក្នុងតំបន់ភាគខាងលិចប្រទេសចិន។
របាយការណ៍បានសរសេរថា “វិសាលភាពនៃការឃុំឃាំងដោយបំពាន និងរើសអើងនៃសមាជិកអ៊ុយហ្គ័រ និងក្រុមមូស្លីមផ្សេងទៀត អាចបង្កើតបានជាឧក្រិដ្ឋកម្មអន្តរជាតិ ជាពិសេសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

អតីតប្រធានាធិបតីស៊ីលីរូបនេះ បានប្រឈមមុខនឹងការរិះគន់ពីអន្តរជាតិ ចំពោះការពន្យារពេលចេញផ្សាយរបាយការណ៍នេះ ថ្វីបើមានការទាមទារម្តងហើយម្តងទៀតពីបណ្តាប្រទេសលោកខាងលិច អ្នកប្រាជ្ញ ជនរងគ្រោះអ៊ុយហ្គ័រ និងក្រុមសិទ្ធិមនុស្សក៏ដោយ។
ជនជាតិអ៊ុយហ្គ័រជាងមួយលាននាក់ និងជនជាតិភាគតិច Turkic ផ្សេងទៀត ត្រូវបានគេប៉ាន់ស្មានថា ត្រូវបានឃុំខ្លួននៅក្នុងជំរំដែលទីក្រុងប៉េកាំង ពណ៌នាថាជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងសកម្មភាពបំបែកខ្លួននៅក្នុងតំបន់ ស៊ីនជាំង។ ទីនោះជាកន្លែងដែលគេសង្ស័យថា អ្នកទាំងនោះបានទទួលរងនូវការរំលោភបំពានជាច្រើន រួមទាំងការឃុំឃាំងដោយបំពាន និងការធ្វើទារុណកម្មផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន បានបដិសេដរាល់ការអះអាងអំពីការរំលោភបំពាន។
ទីក្រុងប៉េកាំង បានថ្កោលទោសរបាយការណ៍នេះ ដោយហៅថា ជាការភូតកុហកដែលបំភ្លៃច្បាប់ និងគោលនយោបាយរបស់ប្រទេសចិន, ជាការលាបពណ៌ និងបង្កាច់បង្ខូចចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia.Nikkei
ចុចអាន៖ ចិន ច្រានចោលការចោទប្រកាន់ រំលោភសិទ្ធិមនុស្សនៅតំបន់ ស៊ីនជាំង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ