Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញថៃ ព្យាករអំពីពេលវេលាដែលទីក្រុង បាងកក នឹងលិចបាត់ក្រោមទឹក (មានវីដេអូ)

បានផុស

នៅ

នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ នៃសាកលវិទ្យាល័យ Rangsit លោកបណ្ឌិត Seree Supharathit បានធ្វើផែនទីដែលលាតត្រដាងឲ្យឃើញ ទីក្រុងបាងកក និងតំបន់របស់ខ្លួន នឹងលិចលង់ ហើយបាត់ខ្លួននៅត្រឹមឆ្នាំ ២១០០។ លោកថា ប្រសិនបើរដ្ឋាភិបាល មិន​បាន​ធ្វើ​អ្វី​ដើម្បី​ទប់​ស្កាត់​រឿង​នេះ​ទេនោះ ​រាជធានីចាំបាច់ត្រូវតែផ្លាស់ទី។

លោកបណ្ឌិត Seree Supharathit
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត Seree បានកត់សម្គាល់ថា ប្រទេសថៃ នឹងមានភ្លៀងធ្លាក់កាន់តែច្រើន ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ហើយនាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ព្យុះត្រូពិកពី ២ ទៅ ៣ អាចវាយប្រហារប្រទេសនេះ។ ​ថៃ ​អាច​នឹងជួប​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​មិនធ្លាប់ប្រទះ ​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ។

នៅឆ្នាំនេះ ទឹកជំនន់នឹងកើតឡើងដោយសារខ្យល់ព្យុះ ដែលអាចរំកិលទៅតំបន់កណ្តាល ហើយជន់លិចដីស្រែចម្ការ និងហូរហៀរដល់តំបន់សេដ្ឋកិច្ច។ ឥឡូវ ទំនប់​ Pa Sak ​ ​ពេញ​ហើយ បើ​បង្ហូរទឹក​ទៅ​ខាង​កើត នោះវា​នឹង​ហូរ​ទៅ​ប្រឡាយ Rangsit។ ពេល​ទឹក ជន់លិច​ប្រឡាយ​ Phraya Banlue អ្នកក្រុង​បាងកក ត្រូវតែ​ចាប់ផ្តើម​រៀបចំការ​ការពារ​ខ្លួន។

ស្របពេលជាមួយគ្នានោះដែរ លោកបណ្ឌិត Seree បានអំពាវនាវដល់អាជ្ញាធរ រួមទាំងអភិបាលក្រុងបាងកក លោក Chadchart Sittipunt ផងដែរ ឲ្យមានតម្លាភាពអំពីទឹកជំនន់ និងវិធានការទប់ទល់។ លោក​ថា រដ្ឋាភិបាល​មិន​បាន​បញ្ចេញ​ព័ត៌មាន​ច្បាស់​លាស់​ដល់​សាធារណជន​ទេ ហើយ​នៅ​តែ​ប្រកាន់ខ្ជាប់​វិធានការចាស់ ១៣ ចំណុច​ដែល​មិនអាច​ផ្តល់​ការ​ការពារបាន។

ទោះបីជាយ៉ាងណាក៏ដោយ អ្នក​ជំនាញ​បាន​ធ្វើការ​ទស្សន៍ទាយ​ខុសៗ​គ្នា ​អំពី​ពេល​វេលាដែល​ទីក្រុង​បាងកក​នឹង​លិចបាត់។ នៅឆ្នាំ២០១៩ អ្នកស្រាវជ្រាវព្យាករថា បាងកក អាចលិចបាត់នៅឆ្នាំ២០៥០៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ អ្នកជំនាញព្រមានថា ទីក្រុងបាងកក ប្រឈមគ្រោះទឹកជំនន់ដ៏ធំដូចកាល ១០ ឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ នាទីutes មុន

រង្វាន់កាន់តែធំអស្ចារ្យពី Smart!​ បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD

ព័ត៌មានជាតិ៦ នាទីutes មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ៧ នាទីutes មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ៨ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម