ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាស ទោះ ១០០ឆ្នាំទៀត ក៏ខ្លួនមិនទាន់អស់ឧស្ម័នប្រើដែរ (មានវីដេអូ)
លោក Alexey Miller ប្រធានក្រុមហ៊ុន Gazprom ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយកាលពីថ្ងៃពុធទី៣១ខែសីហា នៅឯសមាជធុរកិច្ចអន្តរជាតិថា ប្រទេសរុស្ស៊ី មានទុនបម្រុងឧស្ម័នធម្មជាតិដ៏ធំ ដែលអាចប្រើប្រាស់បានក្នុងរយៈពេលជាងមួយសតវត្សរ៍។

លោក Miller និយាយថា “អ្នកប្រើប្រាស់របស់យើង គឺពលរដ្ឋរុស្ស៊ី នឹងមានលទ្ធភាពទទួលបានធនធានថាមពលតម្លៃថោក និងគួរឲ្យទុកចិត្ត។ វាពិតជាមានសារសំខាន់ដែលត្រូវបញ្ជាក់ថា ពួកគេអាចមានសុទិដ្ឋិនិយមអំពីអនាគតឧស្ម័នរបស់ប្រទេស។ ហេតុអ្វី? ដោយសារតែយើងមានទុនបម្រុង ទុកប្រើប្រាស់បានរយៈពេល ១០០ ឆ្នាំខាងមុខ”។
យោងតាមលោក Miller, ក្រុមហ៊ុន Gazprom នឹងនៅតែបន្តផ្គត់ផ្គង់ឧស្ម័ន សូម្បីតែក្នុងឆ្នាំ ២១២០ ក៏ដោយ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនថាមពលយក្សមួយនេះ បានលើកឡើងអំពីការអភិវឌ្ឍន៍ធនធានដ៏ធំនៅក្នុងឧបទ្វីប Yamal ភាគខាងជើងប្រទេសរុស្ស៊ី ហើយលោកបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន Gazprom កំពុងរៀបចំដើម្បីបើកដំណើរការរោងចក្រនៅតំបន់ Kharasavey ហើយក៏ចាប់ផ្តើមអភិវឌ្ឍនៅ Bovanenkovo ផងដែរ។
គួរបញ្ជាក់ថា រុស្សីមានទុនបម្រុងឧស្ម័នធម្មជាតិធំជាងគេបំផុតលើពិភពលោក ដែលប៉ាន់ស្មានថាមានប្រមាណ ៤៨ពាន់ពាន់លានម៉ែត្រគូប ឬប្រហែលមួយភាគបួននៃចំនួនសរុបរបស់ពិភពលោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ