ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន កំពុងភ័យផ្ទុះជំងឺឆ្លងចំនួន ២ ដោយសារទឹកជំនន់
ប្រទេសប៉ាគីស្ថានកំពុងអំពាវនាវជាថ្មីម្តងទៀតសម្រាប់ជំនួយអន្តរជាតិ ចំពេលមានក្តីបារម្ភជុំវិញការផ្ទុះឡើងនៃជំងឺឆ្លងដែលអាចកើតមានចំនួន ២ បន្ទាប់ពីទឹកជំនន់ដែលកំពុងលេបត្របាក់មួយភាគបីនៃប្រទេស ។

រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុ លោកស្រី Sherry Rehman កាលពីថ្ងៃពុធបានព្រមានអំពីការផ្ទុះឡើងនៃជំងឺឆ្លងដែលអាចកើតមាន ដូចជាជំងឺគ្រុនចាញ់ និងជំងឺអាសន្នរោគ ដោយសារតែស្ថានភាពអនាម័យកាន់តែអាក្រក់ទៅៗ ។
លោកស្រីរដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានថា ការព្រមាននេះកើតឡើង បន្ទាប់ពីសត្វមូសកំពុងកើតមាននៅតំបន់ដែលរងផលប៉ះពាល់ ជាពិសេសលោកស្រីបានសម្តែងការព្រួយបារម្ភអំពីជំងឺដែលឆ្លងតាមទឹកដែលធ្វើឲ្យមនុស្សជាច្រើនអាចធ្លាក់ខ្លួនឈឺ ។

លោកស្រី Rehman បានចាត់ទុកទឹកជំនន់ដែលកំពុងកើតមាននៅក្នុងប្រទេសនាពេលថ្មីៗនេះ ថាជាគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីប៉ាគីស្ថានរងផលប៉ះពាល់ដោយការឡើងកម្តៅពិភពលោក ទោះបីជាប្រទេសនេះបញ្ចេញកាបូនឌីអុកស៊ីតតិចតួចក៏ដោយ ។
ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក តំបន់ផ្សេងៗនៃប្រទេសប៉ាគីស្ថានបានឃើញភ្លៀងធ្លាក់ខ្លាំងជាងមធ្យមភាគប្រចាំឆ្នាំ ហើយរហូតមកដល់ពេលនេះអាជ្ញាធរគ្រោះមហន្តរាយក្នុងតំបន់និយាយថា ទឹកជំនន់បានសម្លាប់មនុស្ស ១.១៩១ នាក់ ហូរផ្តាច់ផ្លូវថ្នល់ និងផ្លូវដែក ខណៈប្រទេសក៏ប្រឈមនឹងការខ្វះខាតអាហារ និងថ្នាំពេទ្យផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងប្រទេសផ្ដល់ជំនួយឲ្យ ប៉ាគីស្ថាន ដែលកំពុងលិចលង់ដោយទឹកជំនន់

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់