Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ឲ្យលោកខាងលិចកុំមើលងាយកម្លាំងយោធា រុស្ស៊ី ព្រោះសង្គ្រាមទី ២ អាចផ្ទុះគ្រប់ពេល

បានផុស

នៅ

ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់លោក Eberhard Zorn ​បាន​ជំរុញ​ឲ្យ​លោកខាងលិច​កុំ​មើលស្រាល​កម្លាំង​យោធា​របស់​រុស្ស៊ី ហើយរដ្ឋាភិបាលទីក្រុងមូស្គូអាចបញ្ជាឲ្យផ្ទុះសង្គ្រាមទី ២ នៅពេលណាក៏បាន ប្រសិនបើជ្រើសរើសធ្វើដូច្នេះ ។

លោក Eberhard Zorn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ Zorn បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយថា “កងកម្លាំងដីគោករុស្ស៊ីភាគច្រើនអាចនឹងត្រូវជាប់គាំងនៅអ៊ុយក្រែននាពេលនេះ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី យើងមិនគួរមើលស្រាលសក្តានុពលរបស់កងកម្លាំងដីគោករុស្ស៊ីក្នុងការលុកលុយសង្គ្រាមលើកទី ២ នោះទេ” ។

លោក​បាន​បន្ថែម​ថា រុស្ស៊ី​ក៏​មានកង​ទ័ព​ជើង​ទឹក និងកង​ទ័ព​អាកាស​ក្នុង​ការ​កម្ចាត់សត្រូវរបស់ខ្លួនផងដែរ ប៉ុន្តែនៅពេលនេះកងទ័ពជើងទឹករុស្ស៊ីភាគច្រើនមិនទាន់ត្រូវបានដាក់ពង្រាយក្នុងសង្គ្រាមលើអ៊ុយក្រែននោះទេ ខណៈកម្លាំងទ័ពអាកាសរុស្ស៊ីនៅតែមានសក្ដានុពល ជាពិសេសគឺបង្កការគំរាមកំហែងដល់អង្កការណាតូតែម្ដង ។

លោក Zorn បាននិយាយទៀតថា រុស្ស៊ី​មាន​សមត្ថភាព​យ៉ាងស្វាហាប់​ក្នុង​ការ​ពង្រីក​ជម្លោះ​ក្នុង​តំបន់ ។ ទោះជាពេលនេះការវាយប្រហាររបស់រុស្ស៊ីបានថយចុះក៏ដោយ ប៉ុន្តែកងកម្លាំងរបស់ទីក្រុងមូស្គូត្រូវបានគាំទ្រដោយការបាញ់កាំភ្លើងធំ ហើយនៅតែឆ្ពោះទៅមុខជាលំដាប់ដោយមិនគិតពីជនស៊ីវិលអ៊ុយក្រែរងគ្រោះនោះទេ” ។

ជាចុងក្រោយលោកឧត្តមសេនីយ៍បញ្ជាក់ថា រុស្ស៊ីមានគ្រាប់កាំភ្លើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ពួកគេបាញ់កាំភ្លើងធំប្រហែល ៤ ម៉ឺនទៅ ៦ ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ហើយប្រាកដណាស់ថា វានឹងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ រុស្ស៊ី ប្រាប់កម្រិតវិទ្យុសកម្មនៅរោងចក្រនុយក្លេអ៊ែរ ក្រោយ អ៊ុយក្រែន បាញ់ផ្លោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម