Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពតៃវ៉ាន់ បាញ់ទម្លាក់ដ្រូនមួយគ្រឿង ជិត ចិនដីគោក

បានផុស

នៅ

យោធា​តៃវ៉ាន់​ ​បាន​បាញ់​ទម្លាក់​ដ្រូន​មិន​ស្គាល់​អត្តសញ្ញាណមួយគ្រឿង នៅ​លើ​កោះដ៏​តូច​មួយ​ ជិតឆ្នេរ​សមុទ្រ​ចិន​ដីគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងការពារជាតិរបស់កោះនេះ បានឲ្យដឹងថា យន្តហោះដ្រូន ដែលដំណើរការដោយជនស៊ីវិល បានហោះចូលទៅក្នុងដែនទឹកដែលដាក់កំហិតលើកោះ Shiyu នៅពេលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញានេះ ហើយកងទ័ពដែលមានមូលដ្ឋានលើកោះនេះ បានបាញ់ទម្លាក់ដ្រូន បន្ទាប់ពីមិនព្រមស្តាប់ការព្រមាន។

នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែលកង​កម្លាំងកោះ​តៃវ៉ាន់ ​បាញ់​ទម្លាក់ដ្រូន​លើ​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​តៃប៉ិ។

កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិនិយាយថា ខ្លួនបានបាញ់ព្រមាន ដ្រូនស៊ីវិលចំនួន៣គ្រឿង ដែលហោះហើរលើទីតាំងចំនួន៣ផ្សេងគ្នា លើប្រជុំកោះ Quemoy ឬត្រូវបានគេស្គាល់ថា Kinmen។

តៃវ៉ាន់ក៏បាននិយាយផងដែរថា កងកម្លាំងរបស់ខ្លួន បានបាញ់ព្រមានដ្រូនមួយគ្រឿងទៀត ដែលហោះហើរលើកោះ Erdan។ ដ្រូននោះ បានហោះ​ទៅទី​ក្រុង Xiamen វិញ បន្ទាប់​ពី​កងទ័ពបាញ់ព្រមាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ចិន បញ្ជូនយន្តហោះយោធា ៦២ គ្រឿង និងនាវាចម្បាំង ៧ គ្រឿង ទៅច្រកសមុទ្រ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម