ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារនៅក្បែរទីក្រុង Chicago ស្លាប់ ៣ នាក់ របួស ៣ នាក់
ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅខាងក្នុងទីលានបោះប៊ូលនៃរដ្ឋ Illinois សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្ស ៣ នាក់ និងរងរបួស ៣ នាក់ទៀត ខណៈដែលអាជ្ញាធរជឿជាក់ថាវាជាការវាយប្រហារដោយចេតនា ។

ស្នងការប៉ូលិសទីក្រុង Rockford លោក Dan O’Shea និយាយថា “ខ្មាន់កាំភ្លើងត្រូវបានគេនាំទៅកាន់មន្ទីរឃុំឃាំង បន្ទាប់ពីការបាញ់ប្រហារនៅយប់ថ្ងៃសៅរ៍នៅឯទីលានបោះប៊ូល Don Carter Lanes ហើយមនុស្ស ២ នាក់ក្នុងចំណោមអ្នកដែលត្រូវបាញ់សម្លាប់គឺជាក្មេងជំទង់” ។

លោក O’Shea មិនបានចេញផ្សាយព័ត៌មានបន្ថែមអំពីជនរងគ្រោះ ឬខ្មាន់កាំភ្លើងនេះនោះទេ ។ លោកបានពណ៌នាពីកន្លែងកើតហេតុថា មិនមានមន្ត្រីប៉ូលិសណាម្នាក់បានបាញ់កាំភ្លើងតបតជាមួយខ្មាន់កាំភ្លើងឡើយ ។
គួរបញ្ជាក់ថា ទីក្រុង Rockford មានចម្ងាយប្រហែល ១២៨ គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុង Chicago ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Abc15
ចុចអាន ៖ ថ្ងៃនេះ EU ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ
ចុចអាន ៖ លោកយាយអាយុ ១០១ ឆ្នាំទទួលការចាក់វ៉ាក់សាំងកូវីដដំបូងគេនៅអាល្លឺម៉ង់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ