Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការបាញ់ប្រហារនៅក្បែរទីក្រុង Chicago ស្លាប់ ៣ នាក់ របួស ៣ នាក់

បានផុស

នៅ

ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅខាងក្នុងទីលានបោះប៊ូលនៃរដ្ឋ Illinois សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្ស ៣ នាក់ និងរងរបួស ៣ នាក់ទៀត ខណៈដែលអាជ្ញាធរជឿជាក់ថាវាជាការវាយប្រហារដោយចេតនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការប៉ូលិសទីក្រុង Rockford លោក Dan O’Shea និយាយថា “ខ្មាន់កាំភ្លើងត្រូវបានគេនាំទៅកាន់មន្ទីរឃុំឃាំង បន្ទាប់ពីការបាញ់ប្រហារនៅយប់ថ្ងៃសៅរ៍នៅឯទីលានបោះប៊ូល Don Carter Lanes  ហើយមនុស្ស ២ នាក់ក្នុងចំណោមអ្នកដែលត្រូវបាញ់សម្លាប់គឺជាក្មេងជំទង់” ។

លោក O’Shea មិនបានចេញផ្សាយព័ត៌មានបន្ថែមអំពីជនរងគ្រោះ ឬខ្មាន់កាំភ្លើងនេះនោះទេ ។ លោកបានពណ៌នាពីកន្លែងកើតហេតុថា មិនមានមន្ត្រីប៉ូលិសណាម្នាក់បានបាញ់កាំភ្លើងតបតជាមួយខ្មាន់កាំភ្លើងឡើយ ។

គួរបញ្ជាក់ថា ទីក្រុង Rockford មានចម្ងាយប្រហែល ១២៨ គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុង Chicago ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Abc15

ចុចអាន ៖ ថ្ងៃនេះ EU ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ

ចុចអាន ៖ លោកយាយអាយុ ១០១ ឆ្នាំទទួលការចាក់វ៉ាក់សាំងកូវីដដំបូងគេនៅអាល្លឺម៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម