ព័ត៌មានអន្ដរជាតិ
សមយុទ្ធ Vostok ឆ្នាំ២០២២ នៅរុស្ស៊ី ចាប់ផ្តើមហើយ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ពិធីបើកសមយុទ្ធប៉ុស្តិ៍បញ្ជាការយុទ្ធសាស្ត្រ Vostok ឆ្នាំ២០២២ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធទី៣១ខែសីហា នៅឯទីលានហ្វឹកហាត់ Sergeyevsky ក្នុងតំបន់ Primorsky។

ជាមួយវត្តមានរបស់ប្រមុខយោធាបរទេស, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកវរសេនីយ៍ឯក Yunus-Bek Yevkurov បានប្រកាសបើកសមយុទ្ធនេះ។
លោក Yunus-Bek Yevkurov និយាយថា “ថ្ងៃនេះ ទាហាន និងមន្ត្រីនៃរដ្ឋចំនួន១០ កំពុងឈរនៅក្នុងទ្រង់ទ្រាយតែមួយ ហើយប្រទេសសរុប ១៤ កំពុងចូលរួមក្នុងសមយុទ្ធនេះ។ ទាហានរាប់ម៉ឺននាក់ និងឧបករណ៍រាប់ពាន់គ្រឿង កំពុងបំពេញបេសកកម្មហ្វឹកហ្វឺនប្រយុទ្ធតាមផែនការតែមួយ នៅទីលានហ្វឹកហាត់ចំនួនប្រាំបួនក្នុងពេលជាក់ស្តែង”។

សមយុទ្ធរួមគ្នានេះ ជាផ្នែកនៃសម្ព័ន្ធរដ្ឋ ដើម្បីជួយអភិវឌ្ឍការយល់ដឹងរួមនៃការរៀបចំការហ្វឹកហ្វឺនកងទ័ព ការគ្រប់គ្រង និងអន្តរកម្មរបស់ពួកគេនៅកម្រិតប្រតិបត្តិការ និងយុទ្ធសាស្ត្រ ពង្រឹងមិត្តភាព និងសមរភូមិប្រយុទ្ធរវាងបុគ្គលិកយោធានានា។
គួរបញ្ជាក់ថា សមយុទ្ធ Vostok ឆ្នាំ២០២២ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៧ខែកញ្ញានេះ ក្រោមការដឹកនាំរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ សហព័ន្ធរុស្ស៊ី។

សមយុទ្ធនេះ មានការចូលរួមពីស្ថាប័នយោធា និងអ្នកសង្កេតការណ៍មកពីអង្គការ CSTO, SCO និងបណ្តាប្រទេសជាដៃគូផ្សេងទៀតរួមមាន អាស៊ែបៃហ្សង់ អាល់ហ្សេរី អាមេនី បេឡារុស ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ចិន ឡាវ ម៉ុងហ្គោលី នីការ៉ាហ្គា ស៊ីរី និងតាជីគីស្ថាន។
សរុបមក ទាហានជាង ៥ម៉ឺននាក់, អាវុធ និងសម្ភារយោធាជាង ៥ពាន់គ្រឿង រួមទាំងយន្តហោះ ១៤០ គ្រឿង, នាវាចម្បាំង ទូក និងនាវាគាំទ្រ៦០ គ្រឿងផងដែរ បានចូលរួមក្នុងសមយុទ្ធ នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ រុស្ស៊ី បង្ហាញឈ្មោះប្រទេស និងចំនួនទាហានចូលរួមក្នុងសមយុទ្ធ “Vostok-2022”

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត