Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និងអ៊ីរ៉ង់ ជំរុញសេដ្ឋកិច្ចរួមគ្នាប្រឆាំងការដាក់ទណ្ឌកម្មរបស់ អាមេរិក

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ និងរុស្ស៊ីបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីក្នុងគោលបំណងធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយលោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ, លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងវិស័យផ្សេងទៀត ក៏ដូចជាផែនការសាងសង់ផ្លូវដែកតភ្ជាប់អ៊ីរ៉ង់ និងរុស្ស៊ីផងដែរ ។

ទន្ទឹមនោះលោក Lavrov បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា រុស្ស៊ីក៏គាំទ្រយ៉ាងពេញទំហឹងដល់អ៊ីរ៉ង់ផងដែរ ទាក់ទងនឹងការចរចារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ខណៈភាគី​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​រយៈពេល​វែង​មួយ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខនេះ ។

ស្របពេលជាមួយគ្នានេះ បណ្ដាប្រទេសលោកខាងលិចក៏មានការព្រួយបារម្ភផងដែរថា អ៊ីរ៉ង់ និងរុស្ស៊ីអាចនឹងឈានទៅមុខមិនត្រឹមតែទំនាក់ទំនងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ ។

អាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានរៀបចំផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (ដ្រូន) រាប់រយគ្រឿងទៅឲ្យរុស្ស៊ី ចំពេលមានសង្គ្រាមលុកលុយលើកអ៊ុយក្រែន ខណៈទាំងទីក្រុងតេហេរ៉ង់ និងទីក្រុងមូស្គូសុទ្ធតែបដិសេធការចោទប្រកាន់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាល្លឺម៉ង់ ឲ្យលោកខាងលិចកុំមើលងាយកម្លាំងយោធា រុស្ស៊ី ព្រោះសង្គ្រាមទី ២ អាចផ្ទុះគ្រប់ពេល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១២ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម