ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ទាមទារសំណងសង្រ្គាមលោកលើកទី២ ពីអាល្លឺម៉ង់
មេដឹកនាំគណបក្សកាន់អំណាចរបស់ប្រទេសប៉ូឡូញ លោក Jaroslaw Kaczynski បានប្រកាសទាមទារសំណងជាផ្លូវការពីប្រទេសអាល្លឺម៉ង់ ចំពោះការខូចខាតនៅក្នុងសង្គ្រាមលោកលើកទី២ ដោយអះអាងថាវាជាកាតព្វកិច្ចដែលត្រូវតែធ្វើដាច់ខាត។

នាថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងទិវាប្រារព្ធខួប ៨៣ឆ្នាំ នៃការចាប់ផ្តើមសង្គ្រាមលោកលើកទី២ អ្នកនយោបាយកំពូលរបស់ប្រទេសប៉ូឡូញ បាននិយាយថា រដ្ឋាភិបាលនឹងស្វែងរកសំណងពីប្រទេសអាឡឺម៉ង់ចំពោះការលុកលុយ និងកាន់កាប់ប្រទេសរបស់លោក កំលុងក្នុងសង្គ្រាមលោកលើកទី២ របស់ពួកណាស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ ក្រៅពីប្រកាសទាមទារការប៉ះប៉ូវហើយនោះ លោកថែមបានបង្ហាញរបាយការណ៍មួយអំពីខ្ទង់ចំណាយសរុបនៃការកាន់កាប់របស់ណាស៊ីអាល្លឺម៉ង់ អំឡុងសង្រ្គាមផងដែរ ដែលក្នុងនោះវាមានតម្លៃប៉ាន់ស្មានដល់ទៅ ១.២ទ្រីលានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី និងអ៊ីរ៉ង់ ជំរុញសេដ្ឋកិច្ចរួមគ្នាប្រឆាំងការដាក់ទណ្ឌកម្មរបស់ អាមេរិក

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង