Connect with us

ព័ត៌មានអន្ដរជាតិ

៣ប្រទេស ព្រមានឆ្លើយតបចាស់ដៃ បើកូរ៉េខាងជើង ហ៊ាន​សាកល្បង​នុយក្លេអ៊ែរ​

បានផុស

នៅ

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថា លោក ព្រមទាំងសមភាគីអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាថា នឹងធ្វើការឆ្លើយតបចាស់ដៃ ប្រសិនបើកូរ៉េខាងជើង ធ្វើតេស្តនុយក្លេអ៊ែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kim Sung-han បានព្រមានបែបនេះនៅរដ្ឋ Hawaii ជាកន្លែងដែលលោកបានជួបពិភាក្សាលក្ខណៈត្រីភាគី ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan និងលោក Akiba Takeo នៃប្រទេសជប៉ុន ចំពេលមានសញ្ញាថា ប្រទេសកូរ៉េខាងជើង បានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក។

លោក Kim បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញា បន្ទាប់ពីកិច្ចពិភាក្សាត្រីភាគីនេះថា “ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួនមែននោះ ច្បាស់ណាស់ ការឆ្លើយតបនឹងខុសគ្នាពីអតីតកាល”។

លោក Kim Sung-han

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ បាន​ធ្វើ​ការ​សាកល្បងមីស៊ីល​ក្នុងកម្រិត​មិន​ធ្លាប់​មានពីមុនមក​ក្នុង​ឆ្នាំ​នេះ។

កាលពីពាក់កណ្តាលខែសីហា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបចំនួន២គ្រាប់ ពីឆ្នេរសមុទ្រភាគខាងលិច បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធឡើងវិញលើទីលានដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

​ជា​យូរ​មក​ហើយ ទីក្រុង​ព្យុងយ៉ាង ​បាន​បរិហារ​សមយុទ្ធនោះ ​ថា​ជា​ការ​ហាត់​សម​សម្រាប់​សង្គ្រាម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េ ខាង ជើង បាញ់ មីស៊ីល ផ្លោង ពីរ គ្រាប់ ចូលសមុទ្រ មួយថ្ងៃបន្ទាប់ពី កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម