ព័ត៌មានអន្ដរជាតិ
ជម្លោះនយោបាយផ្ទៃក្នុងនៅសហរដ្ឋអាមេរិក កាន់តែក្តៅគគុក (មានវីដេអូ)
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា អ្នកគាំទ្ររបៀបវារៈ Make America Great Again (MAGA) របស់លោក Donald Trump គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

លោកបាននិយាយក្នុងសុន្ទរកថានៅរដ្ឋ Pennsylvania ថា “កងកម្លាំង Maga ប្តេជ្ញាថានឹងយកប្រទេសនេះមកចំណុចដើមវិញ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Kevin McCarthy មន្ត្រីកំពូលនៃគណបក្សសាធារណរដ្ឋបានវាយបកវិញថា លោក Biden បានធ្វើឲ្យដួងព្រលឹងជាតិអាមេរិក រងរបួសយ៉ាងធ្ងន់ធ្ងរ។

សុន្ទរកថាឆ្លើយឆ្លងគ្នានេះ កើតឡើងពីរខែ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងក្លាយជាការសម្រេចអំពីតុល្យភាពអំណាចនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
លោកប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ បានថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃព្រហស្បតិ៍ទី០១ខែសីហា ចេញពីសាលឯករាជ្យក្នុងទីក្រុង Philadelphia ជាកន្លែងដែលសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខា។
លោកបាននិយាយថា “គ្មានអ្វីត្រូវសង្ស័យទេ ដែលថា គណបក្សសាធារណរដ្ឋសព្វថ្ងៃនេះត្រូវបានគ្របដណ្តប់ ជំរុញ និងបំភិតបំភ័យដោយលោក Donald Trump និងអ្នកសាធារណរដ្ឋ Maga ហើយនោះគឺជាការគំរាមកំហែងដល់ប្រទេសនេះ”។

លោក Biden បន្តថា អ្នកគាំទ្រលោក Trump គិតថា ហ្វូងមនុស្សដែលបានសម្រុកចូលវិមាន Capitol របស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន គឺជាអ្នកស្នេហាជាតិជាជាងក្រុមបះបោរ។ លោក Donald Trump និងអ្នកសាធារណរដ្ឋ Maga តំណាងឲ្យភាពជ្រុលនិយម ដែលគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃសាធារណរដ្ឋរបស់យើង។
នាពេលថ្មីៗនេះ លោក Biden បានបញ្ចេញវោហាសាស្ត្រ ប្រឆាំងនឹងអ្នកគាំទ្រលោក Trump ដោយកាលពីសប្តាហ៍មុន លោក Biden បានប្រៀបធៀបអ្វីដែលលោកហៅថា គណបក្សសាធារណរដ្ឋជ្រុលនិយមជាមួយនឹង លទ្ធិពាក់កណ្តាលហ្វាស៊ីសនិយម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រសួងយុត្តិធម៌អាមេរិក បញ្ចេញលិខិតបញ្ជាក់ ដែលឈានទៅដល់ការឆែកឆេរ លំនៅដ្ឋានលោក ត្រាំ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?