ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តលោក ពូទីន ថា ជម្លោះនៅអ៊ុយក្រែន នឹងចប់ឆាប់ៗនេះ
សម្ព័ន្ធមិត្តលោក ពូទីន គឺប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានព្យាករថា ជម្លោះអ៊ុយក្រែននឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយលោកអះអាងថា មានភាពតានតឹងកើតឡើងរវាងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំស៊ីវិលរបស់ខ្លួន។

ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែសីហា ក្នុងអំឡុងជំនួបតាមអនឡាញជាមួយសិស្សសាលា និងនិស្សិតសាកលវិទ្យាល័យបេឡារុសទាំងអស់ លោក Lukashenko និយាយថា “អ៊ុយក្រែនកំពុងបែកបាក់ ហើយថាជម្លោះកំពុងកើតឡើងរវាងប្រធានាធិបតី និងយោធា”។
លោក Lukashenko អះអាងថា “យោធារបស់អ៊ុយក្រែន កំពុងយល់ឃើញថា ខ្លួនអស់សង្ឃឹមហើយ”។ ទន្ទឹមនេះ លោកបានព្រមានថា ជម្លោះនៅអ៊ុយក្រែន អាចឈានដល់ការប្រឈមមុខដាក់គ្នាដ៏គួរឲ្យភ័យខ្លាចបំផុត ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធប្រល័យលោក។

លោកក៏បានបញ្ជាក់ផងដែរថា “រុស្ស៊ីមិនអាចទទួលបរាជ័យនៅទីនោះទេ។ ទីក្រុង មីនស្កិ៍ ឈរយ៉ាងមុតមាំជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺ ទីក្រុងមូស្គូ”។
ស្របពេលជាមួយគ្នានោះដែរ លោក Lukashenko បានស្តីបន្ទោសអ្នកដែលហៅរុស្ស៊ី និងបេឡារុសថាជាអ្នកឈ្លានពាន។ លោកអះអាងថា ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ គឺជាការការពារជាមុន ដោយបានជួយទប់ស្កាត់ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើតំបន់ភាគខាងត្បូងនៃប្រទេសបេឡារុស រួមទាំងប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលមិនទាន់ត្រូវបានដកចេញពីប្រទេសនេះបន្ទាប់ពីសមយុទ្ធយោធាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រធាន ក្រុមហ៊ុនប្រេង រុស្ស៊ី ធ្លាក់ តាមបង្អួច មន្ទីរពេទ្យ ស្លាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ