ព័ត៌មានអន្ដរជាតិ
ថៃ ឲ្យពលរដ្ឋរស់នៅតាមបណ្ដោយទន្លេមេគង្គប្រុងប្រយ័ត្ន កម្ពស់ទឹកកំពុងហក់ឡើងខ្លាំង
អាជ្ញាធរប្រទេសថៃបានព្រមានប្រជាពលរដ្ឋនៅស្រុកចំនួន ៤ ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ និងដៃទន្លេឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែកម្ពស់ទឹកបានហក់ឡើងដល់ជិត ៩ ម៉ែត្រ ហើយអាចនឹងហូរហៀរច្រាំងទន្លេនាពេលឆាប់ៗខាងមុខនេះ ។

ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត Nakhon Phanom កាលពីថ្ងៃព្រហស្បតិ៍បានព្រមានប្រជាជនដែលរស់នៅក្នុងតំបន់ហានិភ័យ និងតំបន់សេដ្ឋកិច្ចក្នុងស្រុក Ban Phaeng, Tha Uthen, Muang និង That Phanom នៅតាមបណ្តោយច្រាំងទន្លេមេគង្គ ត្រៀមខ្លួនទប់ទល់នឹងការជន់លិចដែលអាចបណ្តាលមកពីទឹកជំនន់ ហើយប្រជាជនក៏ត្រូវបានប្រាប់ឲ្យរើរបស់របរពួកគេទៅកាន់ទីទួលខ្ពស់ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងបែបនេះ ។
កម្រិតទឹកទន្លេមេគង្គក្នុងខេត្ត Nakhon Phanom កាលពីថ្ងៃព្រហស្បតិ៍ បានហក់ឡើងកម្ពស់ ៨.៥០ ម៉ែត្រ ឬ ៣.៥ ម៉ែត្រ ក្រោមកម្រិតកម្ពស់ទឹក ១២ ម៉ែត្រដែលខ្ពស់បំផុត ។

ទន្ទឹមនោះ ដៃទន្លេធំៗចំនួន ៣ គឺ Nam Oun Nam Songkhram និង Nam Kam ឥឡូវនេះមានកម្រិតទឹកពី ៨០ ភាគរយទៅ ៩០ ភាគរយទៅហើយ ខណៈតំបន់លំនៅឋាន និងកសិកម្មទាបមួយចំនួនក្នុងខេត្តភាគឦសានទាំងនេះក៏បានរងការប៉ះពាល់រួចទៅហើយ ដោយសារតែទឹកជន់លិច ។
ស្របពេលជាមួយគ្នានេះ មន្ទីរខេត្ត Nakhon Phanom ក៏កំពុងសហការជាមួយអាជ្ញាធរស្រុក និងរដ្ឋបាលមូលដ្ឋានរៀបចំម៉ាស៊ីនបូមទឹកនៅតំបន់ដែលមានហានិភ័យ ដើម្បីការពារទឹកជំនន់ដែលអាចអូសបន្លាយពេលយូរផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ អ្នកជំនាញព្រមានថា ទីក្រុងបាងកក ប្រឈមគ្រោះទឹកជំនន់ដ៏ធំដូចកាល ១០ ឆ្នាំមុន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត