ព័ត៌មានអន្ដរជាតិ
វីដេអូ អនុប្រធានាធិបតីអាហ្សង់ទីន ប៊ិះត្រូវខ្មាន់កាំភ្លើងធ្វើឃាត
អនុប្រធានាធិបតីអាហ្សង់ទីនលោកស្រី Cristina Kirchner ប៊ិះនឹងត្រូវជនប្រដាប់អាវុធធ្វើឃាតទៅហើយ នៅជិតផ្ទះរបស់លោកស្រីក្នុងទីក្រុង ប៊ុយណូស៊ែ។

ជនប្រដាប់អាវុធ បានភ្ជង់កាំភ្លើងចំមុខលោកស្រីអនុប្រធានាធិបតី មុនពេលក្រុមមន្ត្រីសន្តិសុខនាំលោកស្រីទៅកន្លែងសុវត្ថិភាព។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានការបាញ់ប្រហារណាមួយកើតឡើងទេ ហើយក្រុមមន្ត្រីក៏មិនមានរងរបួសអ្វីដែរ។

ការប៉ុនប៉ងឆក់យកជីវិតលោកស្រី Kirchner ត្រូវបានថតជាប់ ដោយក្រុមអ្នកសារព័ត៌មានក្នុងស្រុកកាលពីយប់ថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញា ខណៈលោកស្រីកំពុងធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្សកកកុញ នៅជិតលំនៅដ្ឋានរបស់ខ្លួន ដោយអ្នកទាំងនោះបានប្រមូលផ្តុំគ្នា ដើម្បីបង្ហាញការគាំទ្រចំពេលមានការកាត់ទោសអំពើពុករលួយ។
ដៃកាន់កាំភ្លើងខ្លី ត្រូវបានគេឃើញនៅពីមុខលោកស្រី។ មានរបាយការណ៍ខ្លះលើកឡើងថា ខ្មានកាំភ្លើងបានបាញ់ខុស ប៉ុន្តែវីដេអូនោះមិនច្បាស់ទេថាតើ ខ្មាន់កាំភ្លើងកេះកៃដែរឬក៏អត់។

មនុស្សម្នាក់ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ហើយកាំភ្លើងខ្លីមួយដើម ត្រូវបានប៉ូលិសរកឃើញនៅចម្ងាយប៉ុន្មានម៉ែត្រពីកន្លែងកើតហេតុ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អះអាងថា អ្នកវាយប្រហារគឺជាជនជាតិប្រេស៊ីលអាយុ ៣៥ ឆ្នាំ។ យ៉ាងណាក្តី ក្រុមមន្ត្រីមិនទាន់បញ្ជាក់លម្អិតអំពីជនល្មើសនៅឡើយទេ។ ជនល្មើសមានប្រវត្តិឧក្រិដ្ឋកម្ម ហើយត្រូវបានចាប់ខ្លួនម្តងហើយកាលពីខែមីនា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង