Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែធ្ងន់ធ្ងរ! ទឹកជំនន់កំពុងលិចតំបន់ជុំវិញព្រលានយន្តហោះ ភូកេត

បានផុស

នៅ

ស្រុក Thalang នៃខេត្តភូកេត ត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ ខណៈអាកាសយានដ្ឋានភូកេតបានស្នើសុំអ្នកដំណើរឲ្យមកដល់ព្រលាន ៣ ទៅ ៤ ម៉ោង មុនម៉ោងចេញដំណើររបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីទីតាំងជាច្រើនរួមទាំងទីលានវាយកូនហ្គោល ស្ថានីយ៍ចាក់សាំង សាលារៀន និងខុនដូមួយកន្លែងនៅជិតអាកាសយានដ្ឋានភូកេត បានលិចនៅក្រោមទឹក ខណៈរថយន្ត​ជាង ​៤០ ​គ្រឿង និង​ម៉ូតូ ​២០ ​គ្រឿង​ក៏​រង​ការ​ខូចខាតផងដែរ ​ដោយសារ​តែទឹកជំនន់ ។

លោក Worawit Sisakukram មេភូមិមួយនៅភូកេតបាននិយាយថា គាត់កំពុងចុះពិនិត្យតំបន់នេះជាមួយមន្ត្រីស្រុក ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមធ្យោបាយជួយជនរងគ្រោះ ។

លោក Worawit បានបញ្ជាក់​ថា រហូតមកដល់នេះទឹក​ជំនន់​កំពុងតែ​ស្រក​ចុះបណ្ដើរៗវិញហើយ ហើយលោក​ក៏បាន​ស្នើ​ដល់​ការិយាល័យ​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​មូលដ្ឋាន ជួយ​រំដោះ​ខុន​ដូ​ដែល​លិចលង់​នោះ​ផងដែរ ​។

ចំណែកអភិបាលខេត្តភូកេតលោក Narong Woonciew ក៏បានចុះពិនិត្យតំបន់លិចទឹកផងដែរ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់ជនរងគ្រោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nations

ចុចអាន ៖ ខេត្តភាគកណ្ដាល វៀតណាម ជួបគ្រោះរញ្ជួយដីមួយភ្លែត ៧ លើកជាប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម