ព័ត៌មានអន្ដរជាតិ
ចំណុចសំខាន់ៗ ដែលអ្នកគួរដឹងអំពីសមយុទ្ធ Vostok 2022
ប្រទេសរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយោធារយៈពេលមួយសប្តាហ៍ ដែលមានការចូលរួមពីសំណាក់កងទ័ពមកពីប្រទេសចិន និងប្រទេសដទៃទៀត ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការការពារជាតិដែលកាន់តែរឹងមាំរវាងទីក្រុងមូស្គូ និងប៉េកាំង។

សមយុទ្ធ Vostok 2022 ដែលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញា បានកើតឡើងចំពេលដែល រុស្ស៊ីនៅតែបន្តសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ខណៈរុស្ស៊ី និងចិនកំពុងប្រឈមមុខនឹងភាពតានតឹងជាមួយសហរដ្ឋអាមេរិក។
ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹងអំពីសមយុទ្ធ Vostok 2022៖
ទីតាំងនិងពេលវេលា
យោងតាមក្រសួងការពារជាតិរុស្ស៊ី សមយុទ្ធ Vostok 22 ត្រូវបានធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ទី០១ រហូតដល់ថ្ងៃទី ០៧ ខែកញ្ញា នៅទីលានចំនួន ៧ ភាគខាងកើតស៊ីបេរី, ចុងបូព៌ារុស្ស៊ី និងសមុទ្រជប៉ុន។

តើអ្នកណាខ្លះចូលរួម?
សមយុទ្ធនេះមានកងទ័ពជាង ៥០០០០ នាក់ និងសព្វាវុធចំនួន ៥០០០ រួមទាំងយន្តហោះ ១៤០ គ្រឿង និងនាវាចម្បាំង ៦០ គ្រឿងផងដែរ។

អគ្គសេនាធិការរុស្ស៊ី លោកឧត្តមសេនីយ៍ Valery Gerasimov នឹងមើលការខុសត្រូវដោយផ្ទាល់លើសមយុទ្ធនេះ ដែលមានការចូលរួមពីកងទ័ពមកពីបណ្តាប្រទេសអតីតសហភាពសូវៀតមួយចំនួនរួមទាំង ចិន ឥណ្ឌា ឡាវ ម៉ុងហ្គោលី នីការ៉ាហ្គា និងស៊ីរី ផងដែរ។
គោលបំណង
យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ជាផ្នែកមួយនៃសមយុទ្ធនេះ, កងទ័ពជើងទឹករុស្ស៊ី និងចិននៅសមុទ្រជប៉ុន នឹងធ្វើសកម្មភាពរួមគ្នា ដើម្បីការពារទំនាក់ទំនងដែនសមុទ្រ តំបន់នៃសកម្មភាពសេដ្ឋកិច្ចសមុទ្រ និងការគាំទ្រសម្រាប់កងទ័ពជើងគោកនៅតាមតំបន់តូចៗ។
សមយុទ្ធនេះ បង្ហាញពីការបង្កើនទំនាក់ទំនងការពារជាតិដែលកាន់តែរឹងមាំ រវាងទីក្រុងមូស្គូ និងប៉េកាំង ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនកងទ័ពរបស់គាត់ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។

ការចូលរួមរបស់ចិននៅក្នុងសមយុទ្ធនេះ គឺមានគោលបំណងធ្វើឲ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមិត្តភាពរវាងយោធានៃប្រទេសដែលចូលរួម, បង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងចំណោមភាគីដែលចូលរួមទាំងអស់ និងលើកកម្ពស់សមត្ថភាពក្នុងការរួមគ្នាឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងៗ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវរសេនីយ៍ឯក Tan Kefei។
សមយុទ្ធរួមគ្នាពីមុន
Vostok គឺជាសមយុទ្ធយោធារួមគ្នាលើកទី២ ដែលធ្វើឡើងដោយកងទ័ពចិន និងរុស្ស៊ីក្នុងឆ្នាំនេះ។
យន្តហោះទម្លាក់គ្រាប់បែកមកពីប្រទេសទាំងពីរ បានធ្វើសមយុទ្ធរយៈពេល ១៣ ម៉ោងនៅជិតប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាលពីខែឧសភា ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងបំពេញទស្សនកិច្ចទីក្រុងតូក្យូ។

កាលពីឆ្នាំមុន រុស្ស៊ី និងចិន បានធ្វើសមយុទ្ធយោធារួមគ្នានៅភាគកណ្តាលឆៀងខាងជើងប្រទេសចិន ដែលមានការចូលរួមពីសំណាក់ទាហានជាង ១ ម៉ឺននាក់។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានសរសើរសមយុទ្ធនៅតំបន់ Ningxia នៃប្រទេសចិន ហើយបានលើកឡើងថា ពួកគេអាចអភិវឌ្ឍបន្ថែមទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អង់គ្លេស ថា រុស្ស៊ី កុហក អំពី ចំនួន ទាហាន ចូលរួម ក្នុង សមយុទ្ធ យោធា

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច