ព័ត៌មានអន្ដរជាតិ
ថៃ ចាត់វិធានការបន្ទាប់ពីមន្ទីរពេទ្យឯកជនផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងកូវីដក្នុងតម្លៃជាង៣០០ដុល្លារ
មន្ទីរពេទ្យឯកជនមួយក្នុងប្រទេសថៃត្រូវបានបញ្ជាឲ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មកក់ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ដោយផ្អែកលើមូលដ្ឋានថា មិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានអនុម័តនៅក្នុងប្រទេសថៃនៅឡើយទេ។

មន្ទីរពេទ្យ Vibhavadi បានប្រាប់ Reuters ថា ការកក់ទិញតាមអនឡាញ១,០០០នាក់ដំបូងសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលតម្រូវឲ្យចាក់២ដូសគឺជាលទ្ធផលនៃការយល់ច្រឡំ។ ជាមួយនឹងការកក់ក្នុងតម្លៃ៤,០០០បាត ថ្លៃសរុបនៃការចាក់វ៉ាក់សាំងនឹងមានចំនួន១ម៉ឺនបាត (៣៣០ដុល្លារ)។
ស្របពេលរដ្ឋាភិបាលនានាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក មានសំណួរជាច្រើនត្រូវបានលើកឡើងអំពីថាតើការផ្គត់ផ្គង់ដែលមានកំណត់ ត្រូវបានផ្តល់អាទិភាពនិងថាតើប្រជាជននឹងអាចបង់ប្រាក់ដើម្បីចាក់វ៉ាក់សាំងដែរឬក៏អត់។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពុំមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ណាមួយត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសថៃនៅឡើយទេហើយការផ្សាយពាណិជ្ជកម្មនេះបានរំលោភលើបទបញ្ជាមន្ទីរពេទ្យ។
ក្រសួងបាននិយាយថា “មានការបញ្ជាឲ្យដកការផ្សាយពាណិជ្ជកម្មនេះចេញ”។
លោក Chaisit Kupwiwat នាយកមន្ទីរពេទ្យ Vibhavadi បានប្រាប់ Reuters ថា “មានការយល់ច្រឡំហើយដូច្នេះយើងបានបញ្ឈប់កម្មវិធីនេះ យើងគ្រោងនឹងកម្ម៉ង់ទិញវ៉ាក់សាំងប៉ុន្តែឥឡូវនេះយើងបានបញ្ឈប់ហើយ”។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Moderna មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមអ៊ីម៉ែលលើការលក់បែបនេះទេ។
គួរបញ្ជាក់ថា ប្រទេសថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមុនសម្រាប់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca ប៉ុន្តែមិនទាន់បានដាក់ចេញនូវផែនការសម្រាប់ការចាក់វ៉ាក់សាំងណាមួយនៅឡើយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ ព្រមានបិទប្រទេសទាំងមូលបើប្រជាជនមិនសហការទប់ស្កាត់កូវីដ
ចុចអាន៖ ផ្ទុះកូវីដខ្លាំង ម៉ាស់នៅ ភូកេត ឡើងថ្លៃហើយ រកទិញមិនបានទៀត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន