ព័ត៌មានអន្ដរជាតិ
ផ្ទុះកូវីដក្នុងវង់ល្បែងនៅខេត្តមួយរបស់ថៃ ឆ្លងមនុស្សរាប់សិននាក់
អភិបាលខេត្ត Rayong បាននិយាយថា ៤៩ករណីបន្ថែមទៀតនៃជំងឺកូវីដ១៩ត្រូវបានរកឃើញនៅក្នុងខេត្តនេះដែលធ្វើឲ្យករណីឆ្លងសរុបរបស់ខេត្តកើនដល់៨៥ករណី។

លោកនិយាយថា ករណីថ្មីជាច្រើនគឺទាក់ទងទៅនឹងវង់ល្បែងខុសច្បាប់មួយ។ លោកបានបញ្ជាក់ថា ខេត្តកំពុងពិចារណាបើកមន្ទីរពេទ្យមូលដ្ឋានដើម្បីដាក់អ្នកជំងឺដែលកំពុងកើនឡើងខ្លាំង។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Sathit Pitutecha បានថ្លែងនៅក្នុងសន្និសីទកាសែតថា ខេត្ត Rayong ត្រូវការថ្នាំរឹងមាំបន្ថែមទៀតហើយលោកស្នើឲ្យប្រជាជនដែលមានហានិភ័យត្រូវធ្វើតេស្តដោយឥតគិតថ្លៃ។ ប៉ុស្តិ៍ត្រួតពិនិត្យកូវីដជាបណ្ដោះអាសន្នត្រូវបានបង្កើតឡើងនៅផ្សារ Noen Urai Flea ដោយធ្វើតេស្តមនុស្សចំនួន៤០០នាក់ក្នុងមួយថ្ងៃ។

អភិបាលខេត្តលោក Charnna Iamsaeng បាននិយាយថា “ខេត្ត Rayong មិនបិទទេ។ ប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលបានធម្មតាដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទីតាំងទាក់ទាញភ្ញៀវទេសចរនៅតែបើកចំហរពីព្រោះអ្នកផ្ទុកមេរោគទាំងនេះគឺរស់នៅក្នុងស្រុក Muang រីឯករណីផ្សេងទៀតមិនត្រូវបានរកឃើញនៅស្រុកផ្សេងទេ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា