Connect with us

ព័ត៌មានអន្ដរជាតិ

អនុប្រធានាធិបតីប្រេស៊ីល តេស្តវិជ្ជមានកូវីដ១៩

បានផុស

នៅ

អនុប្រធានាធិបតីប្រេស៊ីលលោក Hamilton Mourão បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាស្របពេលប្រទេសនេះបានកត់ត្រាការស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៣៤៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mourão គឺជាមនុស្សចុងក្រោយបង្អស់នៅក្នុងជួរមន្រ្តីជាន់ខ្ពស់ប្រេស៊ីលដែលបានឆ្លងវីរុសនេះ។ លោកប្រធានាធិបតី Jair Bolsonaro បានឆ្លងជំងឺនេះកាលពីខែកក្កដាហើយបានជាសះស្បើយវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់លោក Mourão បាននិយាយថា គាត់បានធ្វើតេស្តវិជ្ជមានកាលពីរសៀលថ្ងៃអាទិត្យហើយថា គាត់នឹងធ្វើចត្តាឡីស័កនៅ Jaburu ដែលជាទីលំនៅផ្លូវការរបស់គាត់។

ដោយឡែក ក្រសួងសុខាភិបាលប្រេស៊ីលកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ប្រទេសនេះបានចុះបញ្ជីការស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៣៤៤នាក់និងការឆ្លងថ្មីចំនួន១៨,៤៧៩ករណី។

គិតត្រឹមពេលនេះ ប្រទេសប្រេស៊ីលមានករណីដែលត្រូវបានបញ្ជាក់ជិត៧.៥លានករណីហើយចំនួនអ្នកស្លាប់ដោយសារវីរុសនេះសរុបមានចំនួន១៩១,១៣៩នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចោរប្លន់ធនាគារបាចលុយពេញផ្លូវហើយរត់គេចខ្លួន (មានវីដេអូ)

ចុចអាន៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្រ ស្លាប់មនុស្ស៤១នាក់នៅ ប្រេស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម