ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ទូទាំងប្រទេស ពិសេសនៅ បាងកក ចាប់ពីថ្ងៃចន្ទទៅ
នាយកដ្ឋានឧតុនិយមថៃបាននិយាយកាលពីថ្ងៃសៅរ៍ថា ផ្នែកជាច្រើននៃប្រទេសថៃនឹងរងឥទ្ធិពលដោយភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាទឹកជំនន់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ។

ខ្យល់មូសុងនឹងគ្របដណ្ដប់លើតំបន់ទំនាបភាគខាងជើង ភាគកណ្តាល និងភាគឦសាននៅសប្តាហ៍ក្រោយ ខណៈដែលខ្យល់មូសុងនិរតីដែលបោកបក់លើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃក៏នឹងបង្កើនកម្លាំងរបស់វាផងដែរ ។
ទន្ទឹមនោះ នាយកដ្ឋានរំពឹងថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅទូទាំងប្រទេស ខណៈដែលអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅខ្លាំងនៅតំបន់ភាគខាងជើង ភាគឦសាន ភាគខាងកើត ភាគខាងត្បូង និងភាគកណ្តាល រួមទាំងទីក្រុងបាងកកផងដែរ ។

ស្របពេលជាមួយគ្នានេះ នាយកដ្ឋានក៏បានព្រមានប្រជាជនឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ និងទឹកហូរហៀរផងដែរ ជាពិសេសនៅតាមបណ្តោយផ្លូវទឹកក្បែរជើងភ្នំ និងតំបន់ទំនាប ។
ខ្យល់បោកបក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបង្កើតបានជារលកកម្ពស់ពី ២ ទៅ ៣ ម៉ែត្រនៅសមុទ្រ Andaman ខាងលើ ខណៈឈូងសមុទ្រនៃប្រទេសថៃក៏នឹងកើនឡើងរលកកកម្ពស់ខ្ពស់លើសពី ២ ម៉ែត្រ ក្នុងអំឡុងពេលមានផ្គររន្ទះ ។

ជាចុងក្រោយនាយកដ្ឋានក៏បានណែនាំឲ្យអ្នកនេសាទតាមកប៉ាល់បន្តការប្រុងប្រយ័ត្នដើម្បីបញ្ចៀសពីបាតុភូតផ្គរ រន្ទះ ខណៈទូកតូចៗនៅសមុទ្រ Andaman និងឈូងសមុទ្រខាងលើ ត្រូវបានណែនាំឲ្យស្នាក់នៅលើគោក ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations
ចុចអាន ៖ នាយកដ្ឋានឧតុនិយម ថៃ ឆ្លើយបែបណា រឿងថា បាងកក នឹងជួបគ្រោះទឹកជំនន់ដូច ១០ ឆ្នាំមុន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?