ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ដាក់ឯកសារ ៣០ ទំព័រទៅតុលាការធម្មនុញ្ញ ដើម្បីរក្សាតំណែងនាយករដ្ឋមន្ត្រី
នៅក្នុងសមរភូមិដែលកំពុងបន្តដើម្បីឲ្យលោក ប្រាយុទ្ធ ចាន់អូចា បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ បន្ទាប់ពីព្យួរពីតួនាទី, បច្ចុប្បន្ននេះក្នុងនាមរដ្ឋមន្ត្រីការពារជាតិ លោកបានឲ្យក្រុមអ្នកច្បាប់ដាក់ឯកសារចំនួន ៣០ ទំព័រស្ដីអំពីការការពារប្រឆាំងនឹងអំណះអំណាងទាំងអស់ទាក់ទងនឹងអាណត្តិរបស់គាត់ទៅកាន់តុលាការធម្មនុញ្ញ ។

អំឡុងពេលព្យួរតំណែងកាលពីថ្ងៃទី ២៤ ខែសីហា លោកប្រាយុទ្ធត្រូវបានផ្តល់ពេលប្រហែល ២ សប្តាហ៍ដើម្បីរៀបចំសេចក្តីថ្លែងការណ៍ ក៏ដូចជាបង្កើតសំណុំរឿងសម្រាប់បន្តជានាយករដ្ឋមន្ត្រី ។ ក្រោយមកក្រុមអ្នកច្បាប់របស់គាត់បានដំណើរនិតិវិធីភ្លាមៗ ពោលរយៈពេលត្រឹមតែ ៨ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកាសព្យួរតួនាទី ។
ទោះបីជារដ្ឋធម្មនុញ្ញបច្ចុប្បន្នចែងថា នាយករដ្ឋមន្ត្រីអាចកាន់តំណែងអតិបរមាបាន ៨ ឆ្នាំក៏ដោយ ក៏ភាពចម្រូងចម្រាសកើតឡើងរួចទៅហើយ ចាប់តាំងពីពេលវេលាដែលអាណត្តិ ៨ ឆ្នាំរបស់លោក ប្រាបយុទ្ធ បានចាប់ផ្តើម ។

ទន្ទឹមនោះមនុស្សជាច្រើនប្រកែកថា លោក ប្រាយុទ្ធ បានចាប់ផ្តើមកាន់តំណែងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៤ នៅពេលដែលលោកត្រូវបានតែងតាំងជាផ្លូវការលើកដំបូងជានាយករដ្ឋមន្ត្រី បន្ទាប់ពីការដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារយោធាកាលពីប៉ុន្មានខែមុន ។ ប៉ុន្តែចំណុចសំខាន់នៃការប្រកែកគ្នានេះគឺរដ្ឋធម្មនុញ្ញមិនបានផ្តល់សច្ចាប័ននោះទេ រហូតដល់ ៤ ឆ្នាំក្រោយមក ។
អ្នកផ្សេងទៀតជំទាស់ថា កាលបរិច្ឆេទស្របច្បាប់សម្រាប់អាណត្តិរបស់គាត់គឺចាប់ផ្ដើមថ្ងៃទី ៦ ខែមេសាឆ្នាំ ២០១៧ បន្ទាប់ពីត្រូវបានចុះហត្ថលេខាដោយព្រះអង្គ Vajiralongkorn ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ។ ដោយឡែកបក្សពួករបស់លោក ប្រាយុទ្ធ គិតថា អាណត្តិរបស់គាត់បានចាប់ផ្តើមនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ ជាកាលបរិច្ឆេទដែលនាយករដ្ឋមន្ត្រីបានចាប់ផ្តើមអាណត្តិទី ២ របស់គាត់ ហើយជាអាណត្តិទី ១ ក្រោមរដ្ឋធម្មនុញ្ញថ្មី ។

ជាមួយនឹងគំនិតនោះ តុលាការធម្មនុញ្ញត្រូវពិចារណាលើឯកសារ ៣០ ទំព័រដែលបានដាក់ជូនកាលពីថ្ងៃព្រហស្បតិ៍ ហើយសម្រេចថាតើអាណត្តិរបស់លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ចប់ក្នុងខែសីហា ឬអាចបន្តរហូតដល់ខែមេសា ឆ្នាំ ២០២៥ ឬខែមិថុនា ឆ្នាំ ២០២៧ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ នាយកដ្ឋានឧតុនិយម ថៃ ឆ្លើយបែបណា រឿងថា បាងកក នឹងជួបគ្រោះទឹកជំនន់ដូច ១០ ឆ្នាំមុន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?