ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលឆែក សហភាពអឺរ៉ុប និងណាតូ រឿងតម្លៃថាមពល
មនុស្សប្រមាណ ៧០,០០០ នាក់បានធ្វើការតវ៉ានៅទីក្រុង Prague ប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋឆែកកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឲ្យក្រុមចម្រុះដែលកំពុងកាន់អំណាចធ្វើការងារបន្ថែមទៀតដើម្បីគ្រប់គ្រងតម្លៃថាមពលដែលកំពុងកើនឡើង ជាពិសេសប្រឆាំងនឹងសហភាពអឺរ៉ុប និងអង្គការណាតូ ។

អ្នករៀបចំបាតុកម្មមកពីក្រុមនយោបាយស្តាំនិយម និងជ្រុលនិយមមួយចំនួន រួមទាំងបក្សកុម្មុយនិស្ត បាននិយាយថា ប្រជាជាតិអឺរ៉ុបកណ្តាលគួរតែមានអព្យាក្រឹតផ្នែកយោធា និងធានាកិច្ចសន្យាដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ឧស្ម័ន រួមទាំងរុស្ស៊ីផងដែរ ។
អ្នករៀបចំព្រឹត្តិការណ៍ Jiri Havel បានប្រាប់គេហទំព័រព័ត៌មាន iDNES.cz ថា “គោលបំណងនៃបាតុកម្មរបស់យើងគឺដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរនៅក្នុងការដោះស្រាយបញ្ហាតម្លៃថាមពល ជាពិសេសអគ្គិសនី និងឧស្ម័ន ដែលនឹងបំផ្លាញសេដ្ឋកិច្ចរបស់យើងក្នុងរដូវស្លឹកឈើជ្រុះនេះ” ។

ការតវ៉ានៅទីលាន Wenceslas កណ្តាលទីក្រុង Prague ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានរួចផុតពីការបោះឆ្នោតមិនទុកចិត្ត ចំពេលក្រុមប្រឆាំងទាមទារភាពអសកម្មប្រឆាំងនឹងអតិផរណា និងតម្លៃថាមពល ។
ការបោះឆ្នោតនេះបានបង្ហាញពីរបៀបដែលវិបត្តិថាមពលរបស់អឺរ៉ុបកំពុងជំរុញឲ្យមានអស្ថិរភាពនយោបាយ ខណៈដែលតម្លៃថាមពលកើនឡើងបានបង្កឲ្យមានអតិផរណា ដែលស្ថិតក្នុងកម្រិតដែលមិនធ្លាប់ឃើញក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ សម្ព័ន្ធមិត្ត ពូទីន ថា លោកខាងលិចកំពុង “លេងអុកមរណៈ” ជាមួយ រុស្ស៊ី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?