Connect with us

ព័ត៌មានអន្ដរជាតិ

ក្តៅៗ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ជំនួយ និងថវិកា កូវីដ១៩

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់និងការចំណាយកញ្ចប់ថវិកាពាក់ព័ន្ធជំងឺកូវីដ១៩ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។

ដំបូងឡើយ លោក ត្រាំ បានបដិសេធចុះហត្ថលេខាលើវិក័យប័ត្រនេះដោយនិយាយថា គាត់ចង់ផ្តល់ឲ្យប្រជាជននូវប្រាក់កាន់តែធំ។

ការពន្យាពេលនេះមានន័យថា ជនជាតិអាមេរិករាប់លាននាក់ដែលឥតការងារធ្វើត្រូវបាត់បង់អត្ថប្រយោជន៍ជាបណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់ជំនួយដែលមានទំហំទឹកប្រាក់៩០០ពាន់លានដុល្លារត្រូវបានអនុម័តដោយសភាបន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ។

វាជាផ្នែកមួយនៃកញ្ចប់ចំណាយ២.៣ទ្រីលានដុល្លារដែលរួមបញ្ចូលទាំងទឹកប្រាក់១.៤ទ្រីលានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធធម្មតាផងដែរ។

ប្រសិនបើលោក ត្រាំ មិនចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះឲ្យទៅជាច្បាប់នៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទទេនោះ ការបិទរដ្ឋាភិបាលមួយផ្នែកនឹងចាប់ផ្តើមឡើង។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានព្រមានពីផលវិបាកធ្ងន់ធ្ងរប្រសិនបើលោក ត្រាំ បន្តពន្យារពេលការចុះហត្ថលេខា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Trump ផ្តល់ការលើកលែងទោសដល់មន្រ្តីជាច្រើនរូប

ចុចអាន៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់គណបក្សលោក Trump ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក Biden

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម