ព័ត៌មានអន្ដរជាតិ
ចិន គំរាមចាត់វិធានការតបតម៉ឺងម៉ាត់ទៅ អាមេរិក ក្រោយព្រមលក់អាវុធឲ្យ តៃវ៉ាន់
ប្រទេសចិនបានគំរាមចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden បានអនុម័តការលក់អាវុធដែលមានតម្លៃជាង ១.១ ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនលោក Liu Pengyu បាននិយាយថា ការលក់ឧបករណ៍យោធាទៅឲ្យកោះតៃវ៉ាន់ ដែលរៀបចំឡើងដើម្បីទប់ទល់ការលុកលុយតាមសមុទ្រពីប្រទេសចិន នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
នៅក្នុងសារជាបន្តបន្ទាប់ដែលបានបង្ហោះលើបណ្ដាញ Twitter កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក “លុបចោលជាបន្ទាន់” នូវការអនុម័តលក់អាវុធដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ បន្ទាប់ពីរដ្ឋបាលលោក Biden បានជូនដំណឹងជាផ្លូវការដល់សភា ។

ចំណែកក្រសួងការបរទេសអាមេរិកបាននិយាយថា ការលក់នេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលបានបង្កើតឡើងជាយូរមកហើយក្នុងការផ្តល់អាវុធដល់តៃវ៉ាន់ ។ ប៉ុន្តែការអនុម័តលក់អាវុធនេះត្រូវបានគេមើលឃើញកើតឡើង នៅពេលដែលភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនក៏កំពុងមានភាពរអាក់រអួលជុំវិញបញ្ហាសេដ្ឋកិច្ច និងនយោបាយជាច្រើន ។
ទន្ទឹមនោះលោក Drew Thompson អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយនៅថ្ងៃអាទិត្យថា “នេះគឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតសម្រាប់តៃវ៉ាន់ក្រោមការគ្រប់គ្រងរបស់លោក Biden ខណៈការលក់មួយនេះត្រូវបានគេមើលឃើញថា ជាការផ្គត់ផ្គង់អាវុធឲ្យតៃវ៉ាន់ទុកបម្រុងសម្រាប់ទប់ទល់សង្រ្គាម មុនពេលមានជម្លោះណាមួយកើតឡើង” ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីរវាងរដ្ឋាភិបាលទីក្រុប៉េកាំង និងវ៉ាស៊ីនតោនបានកើតឡើងជាបន្តបន្ទាប់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nany Pelosi ក៏ដូចជាសមាជិកសភាអាមេរិកផ្សេងទៀតមកកាន់កោះតៃវ៉ាន់កាលពីខែសីហាកន្លងទៅនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ