ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងរុស្ស៊ី និងចិន បាញ់កាំភ្លើងយន្តនៅសមុទ្រជប៉ុន អំឡុងសមយុទ្ធ Vostok 2022
យោងតាមក្រសួងការពារជាតិជប៉ុន, នាវាចំនួនប្រាំមួយគ្រឿង មកពីកងទ័ពជើងទឹករុស្ស៊ី និងចិន បានបាញ់កាំភ្លើងយន្តនៅសមុទ្រជប៉ុន ដែលជាផ្នែកមួយនៃសមយុទ្ធយោធា “Vostok-2022” ដ៏ធំរបស់រុស្ស៊ី។

ក្រសួងនិយាយថា កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន សូមបញ្ជាក់ថា នាវាចម្បាំងរុស្ស៊ីចំនួន ៣គ្រឿង និងនាវាចិនចំនួន ៣គ្រឿង បានធ្វើដំណើរទៅទិសខាងកើតក្នុងដែនទឹក ដែលមានចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Cape Kamui ក្នុងខេត្តភាគខាងជើង ហុកកៃដូ របស់ប្រទេសជប៉ុន កាលពីរសៀលថ្ងៃសៅរ៍។
ក្រសួងបន្តថា នាវារបស់ចិនរួមមានទាំងនាវាពិឃាតផងដែរ។

នាវាទាំងប្រាំមួយគ្រឿង បានបាញ់កាំភ្លើងយន្តនៅក្នុងដែនទឹកនោះ ហើយក្រោយមក នាវាទាំងអស់បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Soya ចូលទៅសមុទ្រ Okhotsk។
មកទល់ពេលនេះ ក្រសួងការពារជាតិជប៉ុន កំពុងបន្តតាមដាន ស្ថានការណ៍ យ៉ាងដិតដល់ជាទីបំផុត។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញា រុស្សីបានធ្វើសមយុទ្ធរយៈពេលមួយសប្តាហ៍ដែលមានឈ្មោះថា Vostok នៅសមុទ្រជប៉ុន និងតំបន់ផ្សេងៗទៀត។
សមយុទ្ធនេះ មានការចូលរួមពីកម្លាំងមកពីប្រទេសចិន និងប្រទេសផ្សេងទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ចំណុចសំខាន់ៗ ដែលអ្នកគួរដឹងអំពីសមយុទ្ធ Vostok 2022

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)