ព័ត៌មានអន្ដរជាតិ
លោក Zelensky និយាយថា អ៊ុយក្រែន ដណ្តើមយកបានទឹកដីមកវិញ នៅភាគខាងត្បូង និងខាងកើត (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យទី០៤ខែកញ្ញា បានថ្លែងអំណរគុណដល់កងកម្លាំងរបស់លោក សម្រាប់ការដណ្តើមយកបានមកវិញនូវតំបន់ចំនួនពីរនៅភាគខាងត្បូង ក៏ដូចជាទឹកដីបន្ថែមនៅភាគខាងកើតប្រទេសផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ជាក់លាក់ទេអំពីទឹកដីទាំងនោះ ហើយក៏មិនបានអះអាងអំពីពេលវេលាដែរ ប៉ុន្តែនិយាយថា លោកទទួលបានរបាយការណ៍ល្អ ពីមេបញ្ជាការយោធា និងជាប្រធានផ្នែកចារកម្មរបស់លោក នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ។
នៅក្នុងសុន្ទរកថាវីដេអូពេលយប់ លោក Zelensky បានថ្លែងអំណរគុណដល់កងកម្លាំងរបស់លោកសម្រាប់ការរំដោះទឹកដីនៅក្នុងតំបន់ Donetsk ភាគខាងកើត, ការដណ្តើមយកតំបន់នៅភាគខាងកើត Lysychansk-Siversk និងសម្រាប់ការរំដោះទឹកដីភាគខាងត្បូងចំនួនពីរកន្លែង។

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតី បានបង្ហោះរូបភាពទាហានលើកទង់ជាតិអ៊ុយក្រែនលើភូមិមួយ ដែលលោកកត់សម្គាល់ថា ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ដែលជាចំណុចសំខាន់នៃការប្រយុទ្ធវាយបក។
លោក Tymoshenko បានបង្ហោះ Facebook ថា “Vysokopillya, តំបន់ Kherson, អ៊ុយក្រែន, ថ្ងៃនេះ”។

ស្ថិតនៅភាគខាងជើងនៃឧបទ្វីប គ្រីមៀ, តំបន់ Kherson ត្រូវបានដណ្តើមយកដោយកងកម្លាំងរុស្ស៊ី នៅដើមដំបូងនៃជម្លោះដែលចាប់ផ្តើមកាលពីខែកុម្ភៈ។
ទឹកដី Lysychansk ត្រូវបានដណ្តើមយកដោយក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ីនៅក្នុងតំបន់ Luhansk កាលពីដើមខែកក្កដា ដែលជាផ្នែកមួយនៃការប្រយុទ្ធគ្នាជុំវិញតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក Zelensky ប្រាប់ឲ្យកងទ័ពរុស្ស៊ី វិលត្រលប់ទៅផ្ទះវិញ បើចង់រស់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ