Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថ្កោលទោសយោធា មីយ៉ាន់ម៉ា ចំពោះការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំទៀត

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken បានថ្កោលទោស​មីយ៉ាន់ម៉ាចំពោះការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំទៀត និងអំពាវនាវឲ្យដាក់សម្ពាធបន្ថែមលើយោធារបស់ប្រទេសមួយនេះផងដែរ ។

លោក Anthony Blinken
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anthony Blinken បាននិយាយថា “យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការកាត់ទោសដាក់ពន្ធនាគារដោយអយុត្តិធម៌របស់យោធាមីយ៉ាន់ម៉ា ដែលកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំបន្ថែមទៀត ជាពិសេសគឺការដាក់ទោសឲ្យធ្វើការងារធ្ងន់តែម្ដង

លោករដ្ឋមន្ត្រីបានបន្ថែមថា “យើងត្រូវតែធ្វើការរួមគ្នា ដើម្បីឲ្យយោធាទទួលខុសត្រូវចំពោះអំពើហិង្សាដែលកាន់តែកើនឡើង និងការបង្រ្កាបលើមេដឹកនាំដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា”  

គួរបញ្ជាក់ថា កន្លងទៅ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុនមក ប៉ុន្តែ​វិធានការ​ទាំង​នោះហាក់​មាន​ឥទ្ធិពល​តិច​តួចណាស់ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ អាមេរិក បង្កើនល្បឿនលក់អាវុធឲ្យសម្ព័ន្ធមិត្ត ព្រោះខ្លាចចាញ់ ចិន និងរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម