ព័ត៌មានអន្ដរជាតិ
លោក មីន អ៊ុងឡាំង ទៅ រុស្ស៊ី ម្ដងទៀត តែមិនមែនផ្ដោតលើកិច្ចពិភាក្សាយោធាទេ
មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីម្តងទៀត ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចបូព៌ា ( Eastern Economic Forum) លើកទី ៧ នៅទីក្រុង Vladivostok ។

សារព័ត៌មាន Popular News Journal បានរាយការណ៍ថា លោក មីន អ៊ុងឡាំង នឹងធ្វើដំណើរទៅកាន់សហព័ន្ធរុស្ស៊ីម្តងទៀតនៅថ្ងៃច័ន្ទទី៥ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចបូព៌ាលើកទី៧ (The 7th Eastern Economic Forum 2022) នៅទីក្រុង Vladivostok ហើយមេដឹកនាំយោធារូបនេះនឹងបន្តស្នាក់នៅក្នុងប្រទេសរុស្ស៊ីរហូតដល់ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ ២០២២ ។
នេះមិនមែនជាលើកទីមួយទេសម្រាប់លោក មីន អ៊ុងឡាំង ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ពោលកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ មេដឹកនាំយោធារូបនេះបានទៅទីក្រុងមូស្គូម្ដងរួចមកហើយដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការយោធា រវាងកងទ័ពរុស្ស៊ី និងកងទ័ពមីយ៉ាន់ម៉ា ។

ទន្ទឹមនោះ បន្ទាប់ពី លោក មីន អ៊ុងឡាំង បានវិលត្រឡប់មកពីប្រទេសរុស្ស៊ីវិញមិនដល់មួយខែផង ពោលគឺនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ា និងបានជួបពិភាក្សាជាមួយ លោក មីន អ៊ុងឡាំង ផងដែរនៅទីក្រុងណៃពិដោរ ។
គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ីលើកនេះរបស់លោក មីន អ៊ុងឡាំង កើតឡើង ចំពេលមានវិបត្តិហិរញ្ញវត្ថុជាថ្មីក្នុងប្រទេសមីយ៉ាន់ម៉ា ពោលគឺរូបិយប័ណ្ណគីយ៉ាត់ (Kyat) ធ្លាក់ថ្លៃខ្លាំងជាបន្តបន្ទាប់ជាងមួយសប្តាហ៍កន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ