ព័ត៌មានអន្ដរជាតិ
ចិន ជួបគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ
ក្រុមស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគនិរតីប្រទេសចិន នៅថ្ងៃចន្ទទី៥ ខែកញ្ញានេះ។

យោងតាម USGS, គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅចម្ងាយប្រហែល ៤៣ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kangding ក្នុងខេត្ត ស៊ីឈួន មានជម្រៅ ១០ គីឡូម៉ែត្រ។
មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់និងរបួសឡើយ។
អ្នកស្រុកបានប្រាប់ AFP ថា ការរង្គើបានរាលដាលទៅដល់ទីក្រុង Chengdu នៅក្បែរនោះ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការបិទខ្ទប់កូវីដ១៩ រួមទាំងទីក្រុង Chongqing ផងដែរ។

ការរញ្ជួយដី គឺជារឿងធម្មតាក្នុងប្រទេសចិន ជាពិសេសនៅតំបន់ភាគនិរតីនៃប្រទេសនេះ។
ការរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រនៅតំបន់ Wenchuan នៃខេត្ត ស៊ីឈួន ក្នុងឆ្នាំ២០០៨ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងបង្កការខូចខាតយ៉ាងធំសម្បើម។
ដោយឡែក មនុស្ស៤នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការរញ្ជួយដីចំនួនពីរលើក បានវាយប្រហារភាគនិរតីប្រទេសចិនកាលពីខែមិថុនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ហ្វីលីពីន បង្ហាញចំនួនអ្នកស្លាប់ និងរបួស ក្រោយរងការរញ្ជួយដីខ្លាំងក្លា (មានវីដេអូ)

-
សន្តិសុខសង្គម២២ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានជាតិ១០ ម៉ោង ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល