ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅ ប៉ាគីស្ថាន លេបត្របាក់សណ្ឋាគារ ១៥០ បន្ទប់គ្មានសល់
ទឹកជំនន់ដ៏ខ្លាំងក្លាបានលេបត្របាក់សណ្ឋាគារ ១៥០ បន្ទប់នៅខេត្ត Khyber Pakhtunkhwa ភាគខាងជើងប៉ាគីស្ថាន បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងរងគ្រោះពីមហន្តរាយធម្មជាតិមិនធ្លាប់មានពីមុនមក ។

ទឹកជំនន់ដែលហូរជន់លិចសណ្ឋាគារ New Honeymoon កើតឡើងប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីច្រាំងទន្លេ Swat នៅជិតសណ្ឋាគារមួយនេះតស៊ូនឹងកម្រិតទឹកឡើងខ្ពស់លែងជាប់ ក្រោយទប់ទល់នឹងទឹកជំនន់ក្នុងរយៈពេល ១ សប្ដាហ៍កន្លងមក ។
ប៉ុន្តែរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់រងរបួសនោះទេ ចាប់តាំងពីការជម្លៀសមនុស្សចេញពីសណ្ឋាគារ ១៥០ បន្ទប់ក្នុងខេត្ត Khyber Pakhtunkhwa ខណៈគិតត្រឹមចុងខែសីហា ១ ភាគ ៣ នៃប្រទេសប៉ាគីស្ថានគឺស្ថិតនៅក្រោមទឹក ហើយមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ ។

ភ្លៀងមូសុងដ៏ខ្លាំងក្លាបានចាប់ផ្តើមក្នុងខែមិថុនា ពោលលឿនជាងធម្មតាសម្រាប់ប៉ាគីស្ថាន ខណៈដែលចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះបានកើនឡើងដល់ ១,៣១៤ នាក់ហើយ គិតត្រឹមថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២២ ។
ដោយមើលឃើញពីសោកនាដកម្មបែបនេះ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវរកជំនួយអន្តរជាតិចំនួន ១៦០ លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន ហើយរហូតមកដល់ពេលនេះ ប្រទេសចិនបានសន្យាផ្តល់ជំនួយចំនួន ៤០០ លានយ័ន (៥៨ លានដុល្លារអាមេរិក) សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈកងទ័ពរំដោះប្រជាជនក៏បានប្រគល់តង់ចំនួន ៣,០០០ ដល់ទីក្រុង Karachi ភាគខាងត្បូងផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់