Connect with us

ព័ត៌មានអន្ដរជាតិ

ចិនផ្អាកដឹកជញ្ជូនវ៉ាក់សាំងកូវីដទៅទួរគី ក្រោយមានករណីឆ្លងនៅការិយាល័យគយក្រុងប៉េកាំង

បានផុស

នៅ

រដ្ឋមន្រ្តីសុខាភិបាលទួរគីលោក Fahrettin Koca បាននិយាយកាលពីថ្ងៃអាទិត្យថា ការបញ្ជូនវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនចិន Sinovac ពីប្រទេសចិនទៅកាន់ប្រទេសទួរគីត្រូវបានពន្យារពេល ១ ថ្ងៃឬ ២ ថ្ងៃដោយសារករណីឆ្លងវីរុសកូរ៉ូណានៅឯការិយាល័យគយក្រុងប៉េកាំង ។

ប្រទេសទួរគីបានយល់ព្រមទិញវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ចំនួន ៥០ លានដូស ហើយរំពឹងថានឹងផ្តល់វ៉ាក់សាំងចំនួន ៣ លានដូសជាលើកដំបូងនៅថ្ងៃចន្ទ ។ ទន្ទឹមនោះប្រទេសទួរគីក៏នឹងទិញវ៉ាក់សាំង ៤.៥ លានដូសដែលបង្កើតដោយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech និងដៃគូសហការ Pifzer របស់អាមេរិកជាមួយនឹងជម្រើសទទួលបាន ៣០ លានដូសបន្ថែមទៀតនៅពេលក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Koca បាននិយាយលើបណ្ដាញ Twitter ថា “ដោយសារតែការព្រមានពីជំងឺកូវីដ ១៩ ក្នុងទីក្រុងប៉េកាំង និងករណីឆ្លងជំងឺកូវីដ ១៩ នៅឯការិយាល័យគយក្រុងប៉េកាំង ភាពចល័ត និងការដឹកជញ្ជូនត្រូវបានផ្អាកជាបណ្តោះអាសន្ន ។ សម្រាប់ហេតុផលនេះការមកដល់នៃវ៉ាក់សាំងរបស់យើងដែលត្រូវបានគេរំពឹងថានឹងចេញដំណើរ បន្ទាប់ពីប្រតិបត្តិការការិយាល័យគយនឹងត្រូវយឺតរយៈពេល ១ ឬ ២ ថ្ងៃ” ។

គួរបញ្ជាក់ថា ការបញ្ជាទិញវ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac របស់ប្រទេសទួរគីធ្វើឡើង បន្ទាប់ពីប្រទេសនេះអះអាងពីប្រសិទ្ធភាព ៩១.២៥ ភាគរយក្នុងការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ វ៉ាក់សាំងកូវីដរបស់ ចិន បង្ហាញលទ្ធផលល្អដោយមានប្រសិទ្ធភាពសឹង១០០ភាគរយ

ចុចអាន ៖ ចិនបាញ់បង្ហោះយានដឹកគ្រាប់រ៉ុកកែត CZ-8 ជំនាន់ថ្មីដោយជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម