ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ ៧នាក់ ក្នុងគ្រោះរញ្ជួយដីនៅ ចិន
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ការរញ្ជួយដីដ៏ខ្លាំងមួយ បានសម្លាប់មនុស្សចំនួន៧នាក់ ហើយបង្កជាការរអិលបាក់ដី និងធ្វើឲ្យរង្គើទីក្រុងដ៏ធំមួយ ដែលស្ថិតនៅក្រោមការបិទខ្ទប់កូវីដ១៩ នាភាគនិរតីប្រទេសចិន។

មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បាននិយាយថា ការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំមួយនៅស្រុក Luding ក្នុងខេត្ត ស៊ីឈួន នាពេលថ្ងៃត្រង់ ថ្ងៃចន្ទទី០៥ខែសីហា។
គួរបញ្ជាក់ជាថ្មី ការរញ្ជួយដី គឺជារឿងធម្មតាក្នុងប្រទេសចិន ជាពិសេសនៅតំបន់ភាគនិរតីនៃប្រទេសនេះ។

ការរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រនៅតំបន់ Wenchuan នៃខេត្ត ស៊ីឈួន ក្នុងឆ្នាំ២០០៨ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងបង្កការខូចខាតយ៉ាងធំសម្បើម។
ដោយឡែក មនុស្ស៤នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការរញ្ជួយដីចំនួនពីរលើក បានវាយប្រហារភាគនិរតីប្រទេសចិនកាលពីខែមិថុនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Standard

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)