ព័ត៌មានអន្ដរជាតិ
ជនសង្ស័យម្នាក់ ក្នុងការចាក់ប្រហារនៅ កាណាដា ត្រូវគេរកឃើញស្លាប់
ប៉ូលិសកាណាដានិយាយថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យពីរនាក់ នៅក្នុងការចាក់ប្រហារដ៏រង្គាលកាលពីថ្ងៃអាទិត្យទី០៤ខែកញ្ញានៅខេត្ត Saskatchewan ត្រូវបានរកឃើញស្លាប់ ជាមួយរបួសលើដងខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/image-243.png)
យោងតាមប៉ូលិស, សពរបស់ Damien Sanderson អាយុ ៣១ ឆ្នាំត្រូវបានរកឃើញនៅ James Smith Cree Nation ដែលជាទីតាំងរបស់ជនរងគ្រោះជាច្រើននាក់។
ជនសង្ស័យទាំងពីរនាក់ គឺជាបងប្អូននឹងគ្នា ខណៈប៉ូលិសនិយាយថា លោក Myles Sanderson នៅតែកំពុងរត់គេចខ្លួន ហើយគេជឿថា កំពុងស្ថិតនៅក្នុងទីក្រុង Regina។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/image-242.png)
កាលពីថ្ងៃអាទិត្យ មនុស្សចំនួន១០នាក់ត្រូវបានចាក់សម្លាប់នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសកាណាដា។
ការវាយប្រហារនេះ ក៏បានបណ្តាលឲ្យមនុស្សចំនួន១៨នាក់ផ្សេងទៀតរងរបួសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មនុស្ស១០នាក់ត្រូវសម្លាប់ និង១៥នាក់រងរបួស ក្នុងហេតុការណ៍ចាក់ប្រហារ នៅ កាណាដា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច