Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាសមិនផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប រហូតដល់ទណ្ឌកម្មដកចេញ (មានវីដេអូ)

បានផុស

នៅ

វិមានក្រឹមឡាំងនិយាយកាលពីថ្ងៃចន្ទទី០៥ខែកញ្ញាថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប នឹងមិនបន្តឡើងវិញឡើយ រហូតដល់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ត្រូវបានដកចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមវិមានក្រឹមឡាំង, ការដាក់ទណ្ឌកម្មរបស់លោកខាងលិច គឺជាហេតុផលតែមួយគត់នៅពីក្រោយការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការបិទបំពង់បង្ហូរ Nord Stream 1។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax ដែលនិយាយថា “បញ្ហាបូមឧស្ម័ន បានកើតឡើងដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់យើង និងប្រឆាំងនឹងក្រុមហ៊ុនមួយចំនួន ដោយរដ្ឋលោកខាងលិច រួមទាំងអាល្លឺម៉ង់ និងចក្រភពអង់គ្លេសផងដែរ។ ​មិន​មាន​ហេតុផល​ផ្សេង​ទៀត ​ដែល​អាច​បង្ក​ឲ្យមានបញ្ហា​បូម​នេះ​ទេ​”។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov

ការអត្ថាធិប្បាយរបស់លោក Peskov បានកើតឡើងចំពេលវិបត្តិថាមពលនៅទូទាំងទ្វីបអឺរ៉ុបកាន់តែធ្ងន់ធ្ងរឡើងៗ បន្ទាប់ពីក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការងារថែទាំរយៈពេលបីថ្ងៃ ដោយសារតែការលេចធ្លាយប្រេងនៅក្នុងទួរប៊ីនបំពង់បង្ហូរមួយ នឹងពន្យារពេលដោយគ្មានកំណត់។

គួរបញ្ជាក់ថា បំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលបានដំណើរការតាំងពីឆ្នាំ ២០១១មក គឺជាបំពង់បង្ហូរឧស្ម័នដ៏ធំបំផុតតែមួយគត់ ដែលបញ្ជូនឧស្ម័នរវាងរុស្ស៊ី និងអឺរ៉ុបខាងលិច៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ពូទីន អនុម័តគោលនយោបាយការបរទេសថ្មី “ពិភពលោករុស្ស៊ី”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម