ព័ត៌មានអន្ដរជាតិ
វត្តនៅខេត្តភាគខាងត្បូង វៀតណាម បើកបង្រៀនភាសាខ្មែរ ឥតគិតថ្លៃ
វត្ត Giong Lon នៅឃុំ Dai An ខេត្ត Tra Vinh (ខេត្តព្រះត្រពាំង) មិនត្រឹមតែជាទីសក្ការគោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែទីអារាមនៅខេត្តភាគត្បូងវៀតណាមមួយនេះក៏បានបើកបង្រៀនភាសាខ្មែរដល់អ្នកស្រុក ក៏ដូជាកុមារនៅទីនោះដោយឥតគិតថ្លៃផងដែរ ។

តាមពិតទៅថ្នាក់រៀននៅអគារសិក្សាក្នុងបរិវេណវត្តដែលមានអាយុកាល ៣០០ ឆ្នាំ បានបើកបង្រៀនអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ។ មានសិស្សប្រហែល ១០០ នាក់មកពីខេត្ត Tra Vinh សិក្សារយៈពេល ៣ ខែក្នុងមួយឆ្នាំ ខណៈរដ្ឋបាលឃុំ ស្រុក និងខេត្តគឺជាអ្នកចេញវិក្កយបត្រសម្រាប់សៀវភៅសិក្សាទាំងអស់ ។
រយៈពេល ៣ ខែនេះគឺជាពេលវេលាជាមធ្យមដែលកុមារត្រូវចំណាយពេលរៀនអាន និងមូលដ្ឋានគ្រឹះនៃការសរសេរអក្សរខ្មែរ ។ ស្របពេលជាមួយគ្នានេះ ប្រសិនបើអ្នកសិក្សាចង់ចេះស្ទាត់ ការសិក្សានឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ៧ ខែ ។

ព្រះតេជគុណ Thach Luyen ជាព្រះសង្ឃបង្រៀនសរសេរនៅវត្ត Giong Lon មានថេរដីកាថា “ការប្រកបពាក្យខ្មែរមិនងាយស្រួលទេ ហើយមនុស្សជាច្រើននៅតែធ្វើខុស ប៉ុន្តែអ្នកសិក្សានៅតែចង់ចេះ និងចាប់អារម្មណ៍ក្នុងការសិក្សា” ។
ដោយឡែកលោក Diep Van Phai អាយុ ៦៦ ឆ្នាំគ្រូបង្រៀនភាសាខ្មែរដោយឥតគិតថ្លៃនៅវត្ត Giong Lon បាននិយាយថា “គាត់ចាប់ផ្ដើមធ្វើជាគ្រូបង្រៀននៅព្រះវិហារមួយនេះនៅអាយុ ២២ ឆ្នាំ ។ ព្រះពុទ្ធសាសនា និងរបៀបរស់នៅតាមបែបព្រះពុទ្ធសាសនា គឺជាមុខវិជ្ជាសំខាន់ដែលគាត់បង្រៀន ខណៈកម្លាំងចិត្តចម្បងរបស់លោកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គឺការប្តេជ្ញាចិត្តក្នុងការថែរក្សាវប្បធម៌ខ្មែរ” ។

ចំណែកសម្រាប់កម្មវិធីសិក្សាភាសាខ្មែរមាន ១២ កម្រិត និងសិក្សា ៩ មុខវិជ្ជាដូចជា វេយ្យាករណ៍បាលី វេយ្យាករណ៍ខ្មែរ ការបកប្រែពីបាលីទៅខ្មែរ អក្សរសាស្ត្រខ្មែរ កំណាព្យខ្មែរ និងមូលដ្ឋានពុទ្ធសាសនាជាដើម ខណៈសិស្សដែលចង់ចូលរៀនត្រូវឆ្លងកាត់ការប្រឡងមុខវិជ្ជាចំនួន ២ គឺអក្សរសាស្ត្រ និងអក្ខរាវិរុទ្ធ ហើយនៅចុងបញ្ចប់នៃវគ្គសិក្សានីមួយៗសិស្សក៏ត្រូវប្រឡងផងដែរ ។
គួរបញ្ជាក់ថា ក្រៅពីការអប់រំផ្នែកសាសនា ឥឡូវនេះខេត្ត Tra Vinh ក៏មានសាលាបាលី-ខ្មែរកម្រិតមធ្យមដែរ ហើយដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះរៀន សិស្សត្រូវបញ្ចប់កម្មវិធីអប់រំមធ្យមសិក្សាជាមុនសិន ៕




ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ ដឹងទេប្រទេស អាស៊ាន ណាខ្លះមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ក្នុងពេលតែមួយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ