ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុងខ្លាំងក្លាវាយប្រហារកូរ៉េខាងត្បូង, មនុស្សរាប់ពាន់នាក់ត្រូវជម្លៀស (មានវីដេអូ)
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស ហើយផ្ទះចំនួន ៦៦ ០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីព្យុះទីហ្វុង Hinnamnor បោកបក់កាត់ភាគខាងត្បូងប្រទេសនេះ នៅថ្ងៃអង្គារទី០៦ខែកញ្ញា។

រដ្ឋបាលឧតុនិយមកូរ៉េបានឲ្យដឹងថា ព្យុះនេះបានបង្កឲ្យមានការបាក់ដីនៅម៉ោងប្រហែល៤និង៥០នាទីទៀបភ្លឺ, នាំមកនូវខ្យល់បក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ដែលធ្វើឲ្យជន់លិចទីតាំងនានា និងបំផ្លាញផ្លូវថ្នល់ មុនពេលវិលចូលទៅសមុទ្រវិញនៅប៉ុន្មានម៉ោងក្រោយមក។
ព្យុះនេះបានចុះខ្សោយមុនពេលទៅដល់កូរ៉េខាងត្បូង ប៉ុន្តែនៅតែនាំមកជាមួយកម្លាំងខ្យល់អតិបរមាជាង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាពបានឲ្យដឹងថា មនុស្សប្រហែល ៣៥០០នាក់ ដែលភាគច្រើននៅភាគខាងត្បូងប្រទេស ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ មនុស្សម្នាក់បានស្លាប់នៅទីក្រុង Pohang ខណៈអាជ្ញាធរកំពុងស្វែងរកមនុស្សពីរនាក់ផ្សេងទៀត ដែលបានបាត់ខ្លួន។
ព្យុះទីហ្វុងនេះ បានរំខានដល់ឧស្សាហកម្មទូទាំងប្រទេស ដោយបង្ខំឲ្យក្រុមហ៊ុនមួយចំនួនផ្អាកប្រតិបត្តិការ។

កាសែត Busan Ilbo បានរាយការណ៍ថា រោងចក្រថាមពលនុយក្លេអ៊ែរ Kori នៅជិតទីក្រុង Busan ក៏បានផ្អាកប្រតិបត្តិការមួយផ្នែកផងដែរ ដោយសារព្យុះទីហ្វុង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានជំរុញឲ្យប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់។ លោកនិយាយថា ការជម្លៀសទាន់ពេលវេលា បានរារាំងស្ថានភាពមិនឲ្យធ្ងន់ធ្ងរ។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃអង្គារនេះថា ព្យុះទីហ្វុងក៏បានប៉ះពាល់ដល់ប្រទេសកូរ៉េខាងជើងផងដែរ ដោយបានទម្លាក់ទឹកភ្លៀងក្នុងកម្រិតលើស ៤អ៊ីញនៅតំបន់ជាច្រើន ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
គួរបញ្ជាក់ថា ព្យុះទីហ្វុងតែងតែបក់បោកពាសពេញតំបន់ប៉ាស៊ីហ្វិក ចន្លោះខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រអាកាសធាតុបានព្រមានអំពី ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែញឹកញាប់ និងសាហាវៗដោយសារតែការឡើងកម្តៅផែនដី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Washington Post

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ