Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍៖ រុស្ស៊ី ត្រៀមទិញសព្វាវុធពី កូរ៉េខាងជើង (មានវីដេអូ)

បានផុស

នៅ

រុស្សីនឹងទិញកាំភ្លើងធំ និងរ៉ុកកែត រាប់លានគ្រាប់ពីកូរ៉េខាងជើង។ នេះបើយោងតាមរបាយការណ៍ចារកម្ម របស់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ កាសែត New York Times ដែលរាយការណ៍ពីការទិញនេះមុនគេ បាននិយាយថា របាយការណ៍នេះបានផ្តល់ព័ត៌មានលម្អិតតិចតួចណាស់អំពីអាវុធពិតប្រាកដដែលរុស្ស៊ីនឹងទិញពីកូរ៉េខាងជើង ឬពេលវេលា ឬទំហំនៃការដឹកជញ្ជូន។

កាសែតដដែលផ្សាយថា ក្រៅពីគ្រាប់រ៉ុកកែតរយៈចម្ងាយខ្លី និងគ្រាប់កាំភ្លើងធំ, រុស្ស៊ីត្រូវបានគេរំពឹងថា ក៏នឹងព្យាយាមទិញឧបករណ៍កូរ៉េខាងជើងបន្ថែមទៀតផងដែរ នាពេលអនាគត។

មន្ត្រីអាមេរិកម្នាក់ ដែលនិយាយទៅ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ចំណាត់ការរបស់រុស្ស៊ី ក្នុងការទិញសព្វាវុធពីកូរ៉េខាងជើង បានបង្ហាញថា យោធារុស្ស៊ីកំពុងបន្តទទួលរងនូវកង្វះខាតការផ្គត់ផ្គង់នៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែផ្នែកមួយនៃការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។

រុស្ស៊ី បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសនានា រួមទាំងកូរ៉េខាងជើង និងអ៊ីរ៉ង់ ចាប់តាំងពីការលុកលុយចូលអ៊ុយក្រែនក្នុងខែកុម្ភៈ បានបង្កឲ្យមានការថ្កោលទោស និងការដាក់ទណ្ឌកម្មពីអន្តរជាតិ។

កាល​ពី​ខែ​កក្កដា អ៊ុយក្រែន​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង ​បន្ទាប់​ពី​ទទួលព័ត៌មាន​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ចូល​រួម​ជាមួយ​រុស្ស៊ី និង​ស៊ីរី ក្នុងការ​ទទួល​ស្គាល់​ឯករាជ្យភាព​នៃ​សាធារណរដ្ឋ​ដែល​ប្រកាសដោយ​ខ្លួន​ឯងចំនួន​ពីរ ​នៅ​ភាគ​ខាង​កើតប្រទេស​អ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ រុស្ស៊ី ប្រកាសមិនផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប រហូតដល់ទណ្ឌកម្មដកចេញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម