Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Tsai អរគុណសមយុទ្ធចិន ដែលធ្វើឲ្យជំនាញប្រយុទ្ធរបស់កងទ័ពតៃវ៉ាន់ កាន់តែប្រសើរ (មានវីដេអូ)

បានផុស

នៅ

លោកស្រីប្រធានាធិបតី Tsai Ing-wen បាននិយាយនៅថ្ងៃអង្គារទី៦ខែកញ្ញានេះថា ជំនាញប្រយុទ្ធរបស់យោធាកោះតៃវ៉ាន់ឥឡូវនេះ មានភាពចាស់ទុំជាងមុន ហើយខ្លួនអាចប្រយុទ្ធបានកាន់តែប្រសើរ ដោយត្រូវអរគុណទៅដល់សមយុទ្ធយោធារបស់ចិននាពេលថ្មីៗនេះ ដែលយើងតាមសង្កេតមើលម្តងហើយម្តងទៀត។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen

ប្រទេសចិន បានធ្វើសមយុទ្ធភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីខែមុន ជាហេតុបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនយល់ឃើញថា ជាការបង្ហាញការគាំទ្រយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក ដល់កោះមួយដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។

ហើយចាប់តាំងពីពេលនោះមក ​ចិន បានបង្កើនសកម្មភាព​យោធា​នៅ​ជិត​កោះ​តៃវ៉ាន់ជានិច្ច។

ថ្លែងទៅនៅឯមូលដ្ឋានទ័ពអាកាស Hualien នៅឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់ លោកស្រី Tsai និយាយថា ស្ថានភាពនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ នៅតែតានតឹង ហើយការគំរាមកំហែងមិនបាត់ទៅណាឡើយ។

លោកស្រី​និយាយ​ថា “​ចំពោះមុខ​បញ្ហា​ប្រឈម យោធា​ជាតិ​របស់​យើង ​បាន​ឆ្លើយតប​ដោយ​ស្ងប់ស្ងាត់​ចំពោះ​ការ​ប៉ុនប៉ង​ឈ្លានពាន​របស់​សត្រូវ និង​បាន​ការពារ​សន្តិសុខ​របស់​ប្រទេស​ដោយ​អត់ធ្មត់​​។ ខ្ញុំជឿថា បន្ទាប់ពីបេសកកម្មត្រៀមខ្លួនប្រយុទ្ធនេះ, ជំនាញប្រយុទ្ធរបស់យោធាជាតិយើងកាន់តែមានភាពចាស់ទុំ ហើយកម្លាំងប្រយុទ្ធរបស់ខ្លួនកាន់តែមានឥទ្ធិពល។ ខ្ញុំមានមោទកភាពខ្លាំងណាស់ ចំពោះកងកម្លាំងប្រដាប់អាវុធ”។

រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់និយាយថា ដោយសារសាធារណរដ្ឋប្រជាមានិតចិន មិនដែលបំភ្លេចការចង់គ្រប់គ្រងកោះនេះនោះ ខ្លួនគ្មានសិទ្ធិអះអាង ឬសម្រេចអនាគតរបស់ខ្លួនបានឡើយ ប៉ុន្តែរឿងនេះអាចកំណត់បានតែដោយប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន បញ្ជូនយន្តហោះយោធា ៦២ គ្រឿង និងនាវាចម្បាំង ៧ គ្រឿង ទៅច្រកសមុទ្រ តៃវ៉ាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម