ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តបារម្ភ! ផ្ទាំងទឹកកកដ៏ធំ នឹងរលាយ បណ្តាលឲ្យពិភពលោក ជួបទឹកជំនន់ធ្ងន់ធ្ងរ (មានវីដេអូ)
ក្រុមអ្នកវិទ្យាសាស្រ្តកំពុងបង្ហាញក្តីបារម្ភថា ផ្ទាំងទឹកកក Thwaites ដ៏ធំនៅភាគខាងលិចទ្វីបអង់តាក់ទិក គឺស្ថិតនៅចំចំណុចកណ្តាលនៃការដួលរលំ ដោយសារតែការឡើងកម្តៅពិភពលោក។

ឥឡូវនេះ ទិន្នន័យថ្មីដែលស្រង់ចេញពីបាតសមុទ្របង្ហាញថា ផ្ទាំងទឹកកកនេះអាចរលាយលឿនជាងការគិតពីមុន ដែលនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកម្រិតទឹកសមុទ្រពិភពលោក។
ប្រសិនបើផ្ទាំងទឹកកកមានទំហំប៉ុនរដ្ឋ Florida និងទឹកកកនៅជុំវិញមួយចំនួន បាក់រលាយចូលទៅក្នុងមហាសមុទ្រមែននោះ វាអាចបង្កើនកម្រិតទឹកសមុទ្រពី ១ទៅ ៣ម៉ែត្រ ដែលនឹងបង្កការបំផ្លិចបំផ្លាញធំធេងសម្រាប់សហគមន៍នៅតាមឆ្នេរសមុទ្រមួយចំនួន ទូទាំងពិភពលោក។

សម្រាប់បរិបទនេះ យើងបានមើលឃើញអំពីការកើនឡើងនូវកម្រិតទឹកសមុទ្រ តិចជាង១ម៉ែត្រក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ ហើយវាសមល្មមក្នុងការបង្កជាទឹកជំនន់កាន់តែខ្លាំងនៅកន្លែងមួយចំនួន។
ការស្រាវជ្រាវថ្មីនៅក្នុងទស្សនាវដ្តី Nature Geoscience បានបង្ហាញថា ផ្ទាំងទឹកកក Thwaites បានរលាយយ៉ាងលឿនគួរឲ្យភ្ញាក់ផ្អើលកាលពីអតីតកាល ហើយវាអាចរលាយកាន់តែលឿននាពេលអនាគតដ៏ខ្លីខាងមុខ។

អ្នកដឹកនាំការសិក្សា និងជាអ្នកជំនាញភូគព្ភសាស្ត្រសមុទ្រ Alastair Graham នៅសាកលវិទ្យាល័យ South Florida បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លទ្ធផលរបស់យើងបានបង្ហាញថា ការរលាយយ៉ាងលឿនបានកើតឡើងនៅផ្ទាំងទឹកកក Thwaites Glacier ក្នុងរយៈពេលពីរសតវត្សរ៍ចុងក្រោយ ហើយថ្មីៗនេះប្រហែលជានៅពាក់កណ្តាលសតវត្សរ៍ទី២០”។
គួរបញ្ជាក់ថា ផ្ទាំងទឹកកក Thwaites បច្ចុប្បន្នមានទំហំ ១៩២ ០០០គីឡូម៉ែត្រការ៉េ។ វាមានកម្រាស់ដល់ទៅ ៤ ០០០ម៉ែត្រ ហើយត្រូវបានចាត់ទុកថាជា កត្តាសំខាន់ក្នុងការធ្វើឲ្យកម្ពស់ទឹកសមុទ្រពិភពលោកកើនឡើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Forbe, Daily Mail
ចុចអាន៖ ភពផែនដីកំពុងបាត់បង់ទឹកកកលឿនជាងនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
សុខភាព៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា