Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ទម្លាយគោលបំណងពិត ដែលខ្លួនរៀបចំសមយុទ្ធពហុជាតិសាសន៍ Vostok 2022 (មានវីដេអូ)

បានផុស

នៅ

មេទ័ពរុស្ស៊ីមួយរូបបាននិយាយថា គោលបំណងសំខាន់នៃសមយុទ្ធ Vostok 2022 ជាលក្ខណៈអន្តរជាតិ ដែលរៀបចំដោយប្រទេសរុស្ស៊ី គឺដើម្បីឲ្យប្រទេសដែលចូលរួម ត្រៀមខ្លួនកាន់តែល្អប្រសើរសម្រាប់ការដាក់ពង្រាយកងទ័ពនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់។

សមយុទ្ធនេះមានការចូលរួមពីសំណាក់ប្រទេសចំនួន១៥, មានទាហានជាង ៥០០០០នាក់ រួមទាំងទាហានធ្វើទស្សនកិច្ចជាង ២០០០នាក់ផងដែរ។ សមយុទ្ធ Vostok 2022 ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែកញ្ញា ក្នុងតំបន់ Far East របស់រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះ រួមបញ្ចូលទាំងការហ្វឹកហ្វឺនបុគ្គលិកទូទៅសម្រាប់ធ្វើជាមេបញ្ជាការយោធា និងសមយុទ្ធនៅទីវាលសម្រាប់កងទ័ពផងដែរ។ ប្រទេសចំនួន៩ បានបញ្ជូនទាហានទៅហ្វឹកហាត់ជាមួយកងកម្លាំងរុស្ស៊ី។

លោកឧត្តមសេនីយ៍ទោ Vladimir Omelyanovich បាននិយាយកាលពីថ្ងៃអង្គារទី០៦ខែកញ្ញាថា គោលដៅសំខាន់នៃព្រឹត្តិការណ៍កម្រិតខ្ពស់នេះគឺ ដើម្បីបង្កើតកងកម្លាំងចម្រុះដែលនឹងរៀបចំផែនការ និងអនុវត្តប្រតិបត្តិការយោធាពិសេសមួយ សំដៅធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។

ស្របពេលជាមួយគ្នានោះដែរ លោក Omelyanovich ដែលបម្រើការជាអគ្គសេនាធិការនៃកងកម្លាំងចម្រុះ បានសរសើរដល់កងកម្លាំងទាំងអស់ ដែលបានបំពេញការងាររបស់ពួកគេទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈ។

មន្ត្រីជាន់ខ្ពស់រូបនេះបានប្រាប់អ្នកសារព័ត៌មានថា “ទោះបីជាលក្ខខណ្ឌអាកាសធាតុមិនអំណោយផលយ៉ាងណាក៏ដោយ ក៏កងកម្លាំងយោធាទាំងអស់ដែលចូលរួមក្នុងសមយុទ្ធជាយុទ្ធសាស្ត្រនេះ នៅតែធ្វើសកម្មភាពគួរឲ្យសរសើរ និងបានបញ្ចប់ភារកិច្ចរបស់ពួកគេទាំងស្រុង”។

គួរបញ្ជាក់ថា Vostok 2022 គឺ​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​ជា​បន្តបន្ទាប់ ​ដែល​យោធា​រុស្ស៊ី​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​តាម​តំបន់​ផ្សេងៗ​នៃ​ប្រទេស។

ព្រឹត្តិការណ៍​ឆ្នាំ​នេះ ​មាន​អ្នក​ចូល​រួម​យ៉ាងច្រើន​ពីសំណាក់​បរទេស។ បញ្ជី​ភ្ញៀវ​រួម​មាន អាស៊ែបៃហ្សង់ អាល់ហ្សេរី អាមេនី បេឡារុស ចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាវ ម៉ុងហ្គោលី នីការ៉ាហ្គា ស៊ីរី មីយ៉ាន់ម៉ា និងតាហ្ស៊ីគីស្ថាន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ នាវាចម្បាំងរុស្ស៊ី និងចិន បាញ់កាំភ្លើងយន្តនៅសមុទ្រជប៉ុន អំឡុងសមយុទ្ធ Vostok 2022

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៤១ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម