ព័ត៌មានអន្ដរជាតិ
ការងារ ២ ដែលលោក Boris Johnson អាចចាប់យក ក្រោយអស់តំណែង
លោក Boris Johnson ត្រូវបានគេមើលឃើញថាកំពុងមានអាជីពជាច្រើននៅក្នុងដៃដែលលោកត្រៀមចាប់យក បន្ទាប់ពីប្រកាសយល់ព្រមលាលែងពីតំណែងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស និងមេដឹកនាំគណបក្សអភិរក្សកាលពីដើមខែកក្កដាកន្លងមកទៅ ។

ខណៈបច្ចុប្បន្នលោកស្រី Liz Truss ត្រូវបានបញ្ជាក់ជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស, លោក Boris Johnson អាចចាប់យកការងារកំពូលចំនួន ២ បន្ទាប់ពីចាកចេញពីវិមាន Downing Street ៖
ត្រឡប់ទៅធ្វើអ្នកសារព័ត៌មានវិញ
មុនចូលប្រឡូកក្នុងឆាកនយោបាយ លោក Boris Johnson គឺជាអ្នកយកព័ត៌មានឲ្យកាសែត The Times រហូតដល់ក្លាយជាអ្នកសរសេរអត្ថបទឲ្យសារព័ត៌មាន Daily Telegraph និងចុងក្រោយក្លាយជានិពន្ធនាយករបស់សារព័ត៌មាន The Spectator ។

ក្នុងអាជីពមួយនេះ លោក Johnson មិនដូចអ្នកកាសែតផ្សេងទេ ពោលលោករស់នៅយ៉ាងសុខស្រួលក្នុងនាមជាអ្នកសរសេរអត្ថបទ ដោយរកប្រាក់ចំណូលបានច្រើនជាងពេលធ្វើជានាយករដ្ឋមន្ត្រីទៅទៀត ។
ប្រមុខណាតូ
គំនិតរបស់លោក Johnson សម្រាប់ស្នងតំណែងអតីតនាយករដ្ឋមន្ត្រីន័រវេសលោក Jens Stoltenberg ជាអគ្គលេខាធិការអង្គការណាតូត្រូវបានក៏មានការគាំទ្រផងដែរដោយសមាជិកសភាអភិរក្សនិយមមួយចំនួន និងសមភាគីអ៊ុយក្រែនរបស់ពួកគេកាលពីខែកក្កដា ។
លោក Stoltenberg ដែលជាអតីតមេដឹកនាំគណបក្សការងាររបស់ប្រទេសរបស់គាត់ គឺជាមេដឹកនាំខ្លាំងបំផុតមួយរូបសម្រាប់ការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ ២០១៤ ។ អាណត្តិទី ៤ របស់លោក Stoltenberg នឹងត្រូវបញ្ចប់នៅខែកញ្ញាឆ្នាំនេះ ប៉ុន្តែអាចបន្តតំណែងមួយនេះជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

ទន្ទឹមនោះ លោក Johnson ក៏ជាមេដឹកនាំឈានមុខគេមួយរូបក្នុងការបង្កើនជម្លោះនេះផងដែរ ដោយបានបញ្ជូនសម្ភារៈយោធាសំខាន់ៗមួយចំនួនរបស់កងទ័ពអង់គ្លេសទៅកាន់ទីក្រុងកៀវ និងជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បញ្ចៀសការចរចាសន្តិភាពណាមួយជាមួយទីក្រុងមូស្គូ ។
គួរបញ្ជាក់ថា លោក Boris Johnson បានចូលសភាក្នុងនាមជាសមាជិកសភាសម្រាប់មណ្ឌលបោះឆ្នោត Henley មុនពេលផ្តួលលោក Ken Livingstone ក្លាយជាអភិបាលក្រុងឡុងដ៍ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ និងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសឆ្នាំ ២០១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តើលោកស្រី Liz Truss មានគោលនយោបាយសំខាន់ៗអ្វីខ្លះ ក្នុងឋានៈជានាយករដ្ឋមន្ត្រី អង់គ្លេស?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង